កូនមន្ត្រីប៉ូលីសស្រុកកណ្ដាលស្ទឹងលង់ទឹកស្លាប់គួឲ្យអាណោចអាធម័ ដោយសារម្ដាយធ្វេសប្រហេស

0
19

(កណ្ដាល)កាលពីល្ងាច ថ្ងៃទី២១.ខែវិច្ឆិកា ឆ្នាំ.២០២០នៅ
វេលាម៉ោង១៧.នឹង០៥នាទីនៅចំណុចអាងទឹកបង្គន់ ក្នុងផ្ទះជនរងគ្រោះស្ថិតនៅ ក្នុងភូមិទន្សាយគាច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកវរ:សេនីយ៍ឯក ឡេង សុខរុណបានឲ្យដឹងថា: ជនរងគ្រោះមាន ឈ្មោះ ប៉ាក វិរះបុត្រ ភេទប្រុស អាយុ ១៥ខែ រស់នៅភូមិទន្សាយគាច ឃុំដើមឫស ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

តាមយោងតាមការបំភ្លឺរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថា: នៅមុនពេលកើតហេតុ
នៅថ្ងៃទី២១.ខែវិច្ឆិកា ឆ្នាំ.២០២០ វេលាម៉ោង ១៦:៣០នាទីនោះ ម្តាយជនរងគ្រោះ បានយកកូន ឲ្យឪពុកមើល នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស រួចប្រាប់ថា:
មើលកូនផងខ្ញុំទៅបេះល្ហុងនៅផ្ទះប្អូនរះមួយ យកមកស្ងោរ ស៊ុបហូបបាយ បន្ទាប់ពីប្រពន្ធមកវិញឪពុកជនរងគ្រោះ បានយកកូនឲ្យម្តាយមើលវិញ រួចឪពុកជនរងគ្រោះ បានជិះម៉ូតូដើរបាត់ទៅ ដោយទុកកូនឲ្យប្រពន្ធមើលនៅផ្ទះ ភ្លាមនោះប្រពន្ធបានទៅ
យកសាច់គោដែលក្លាសេនៅផ្ទះបងប្អូនដើម្បីមកស្លរ ប៉ុន្តែរវល់ជាប់ជជែក លេងជាមួយបងប្អូនដោយភ្លេចខ្លួនទុកកូនចោលនៅផ្ទះតែម្នាក់ឯង ក៏ប្រញាប់មកផ្ទះមើលកូនវិញពេលមកដល់ផ្ទះមិនឃើញកូនក៏ដើររក រួចក៏ឃើញជនរងគ្រោះលង់ទឹក ក្នុងអាងបន្ទប់ទឹកស្លាប់បាត់ទៅហើយ រួចបានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបាន បង្កើត គណៈកម្មការពិនិត្យរួមមាន៖
កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់ផ្ទះជនរងគ្រោះ ធ្វើការពិនិត្យទៅលើសាកសព។

បើយោងតាមការសន្និដ្ឋាន
របស់ជំនាញនិងគ្រូពេទ្យថា សពស្លាប់ដោយសារការលង់ទឹក ហើយពុំមានស្លាកស្នាមអី្វគួរឲ្យកត់សម្គាល់ឡើយ។
ក្រោយពេលពិនិត្យរួច សមត្តកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកធ្វើបុណ្យតាមប្រពៃណី ។
ឪពុក ម្ដាយ គ្រប់រូប គួកុំធ្វេសប្រហែសនូវបញ្ហាកូនចៅ ពីព្រោះឆ្នាំនេះទឹកធំណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here