យើងមានផ្លូវគឺមានក្តីសង្ឃឹម ផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលគ្រោងចំណាយថវិកាជាតិ ចំនួន១៥០លានដុល្លាសម្រាប់ស្ថាបនា និងបើកការដ្ឋានជាផ្លូវការនៅចុងខែវិច្ឆិកាខាងមុខនេះហើយ ។ គម្រោងផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប

0
77

ខេត្តសៀមរាប ត្រូវបានក្រុមកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បញ្ចុះនូវគ្រឿងចក្រ ធ្វើការបើកហែកទ្រង់ផ្លូវ និង ធ្វើការសម្អាតនៅតាមដងផ្លូវ មុនធ្វើការបើកការដ្ឋានស្ថាបនាផ្លូវទាំង ៣៨ខ្សែនេះ បានចាប់ប្រតិបត្តិការពីថ្ងៃទី ១៥ វិច្ឆកាកន្លងមកនេះហើយ ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្រុងសៀមរាប ។
នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានទទួលសមទ្ធិផលនៃផលប្រយោជន៍ សម្រាប់បងប្អូនតទៅថ្ងៃអនាគត ។ ម៉្យាងទៀតគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ក៏ជាខ្សែសង្វាក់ នៃវិស័យសេដ្ឋកិច្ចទេសចរណ៍នៅខេត្តសៀមរាប ក្រោយពេលការវិនាសទៅវិញនូវវិបត្តិជម្ងឺកូវិដ១៩ នៅលើពិភពលោក ហើយក៏ជាការលើកនូវសោភណ្ឌភាព នៃទីក្រុងប្រវត្តិសាស្ត្រដ៏ចំណាស់មួយនេះ ក្នុងការស្តារឡើងវិញក្នុងវិស័យទេស ចរណ៍ក្រោយការបញ្ចប់វិបត្តិកូវិដ១៩។ យោងតាមខ្លឹមសារនៃកិច្ចប្រជុំក្រុការងារសម្របសម្រួលខេត្ត កាលពីពេលថ្មីៗ កន្លងមកនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា នៅពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ យើងក៏មិនបន្ធូរបន្ថយ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឡើយ ហើយពេលនេះក៏ជាឱកាសមួយដ៏ល្អសម្រាប់ខេត្តសៀមរាបយើង ក្នុងការរៀបចំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ៍ នៅតំបន់អង្គរយើងនេះ ។ ឯកឧត្តមក៏បានលើកឡើងថា ក្រោយពីផ្លូវទាំងនេះស្ថាបនារួចរាល់ និង ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទៅថ្ងៃអនាគត ក៏ដូចជាប្រទេសជាតិទាំងមូលព្រោះថា នៅពេលស្ថានភាពកូវិដ១៩ចប់ ភ្ញៀវទេសចរណ៍គេនិងមកកម្សាន្តនៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែបមួយនេះ ដែលមានប្រាង្គប្រាសាទដ៏ល្បីល្បាញ នៅពេលភ្ញៀវចូលមកកាន់ខេត្តសៀមរាប គឺពេលនោះហើយគេនិងឃើញពីការអភិវឌ្ឍថ្មីៗ មានផ្លូវស្អាតប្រកបដោផាសុខ ភាព ងាយស្រួយក្នុងការធ្វើដំណើរ ដែលជាកត្តាមួយរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យមកកម្សាន្តនៅខេត្តសៀមរាបនេះ បានច្រើនឡើងវិញ ព្រោះគេមកកម្សាន្តនៅសៀមរាប គេបានទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត រមណីយដ្ឋាធម្មជាតិជាច្រើនដ៏សម្បូបែប ហើយមានផ្លូវងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់ ទៅមកទៀតផង ។ ឯកឧត្តមបញ្ជាក់ថា សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គ្រោងបញ្ចប់ឲ្យបានរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here