ម៉ូតូបើកលឿនបុកពីក្រោយ រថយន្ត ហ្វ័ត កំពុងឈប់ទិញពោត នៅលើផ្លូវខ្ទាត់ត្រូវរថយន្តកុងទីន័របុកកិនបែកខួរស្លាប់ភ្លាម

0
70

ព្រៃវែង);; ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ភ្លាមៗនេះ បានកើតឡើង នៅថ្ងៃទី២១.១១ ២០២០វេលាម៉ោង១៨.៣០នាទី នៅចំនុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង លើផ្លូវជាតិលេខ១មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនិងរថយន្តទិសដៅស្របគ្នាពីលិចទៅកើត: រថយន្តកុងតឺន័រពណ៌សស្លាកលេខភ្នំពេញ3E9935អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ម៉ូតូម៉ាកហុងដាC១២៥ពណ៌ខ្មៅស្លាកលេខព្រៃវែង1F 9192 អ្នកបើកបរឈ្មោះប៉ុន ឃួនភេទប្រុសអាយុ៦២ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់ មានទីលំនៅភូមិអំពិល ឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែងស្លាប់ នៅកន្លែងកើតហេតុ។
មូលហេតុ:តាមការបំភ្លឺរបស់សាក្សីអោយដឹងថា:មានរថយន្តមួយគ្រឿងមាកហ្វ័តបានបើកបរទិសដៅពីលិចទៅកើតបានឈប់ទិញពោតជួនពេលនោះម៉ូតូបានបើកបរទិសដៅពីលិចទៅកើតដែរបានបុកគូថរថយន្តនោះម៉ូតូបានដួលអ្នកបើកបរម៉ូតូក៍ខ្ទាត់ទៅលើទ្រូងថ្នល់បណ្តាលអោយរថយន្តកុងតឺន័របើកបរទិសដៅពីលិចទៅកើតដែរបានកិនក្បាលអ្នកបើកបរម៉ូតូរួចហើយបានបើកចេញពីកន្លែងកើតហេតុទៅទិសខាងកើតបានឈប់ក៍ចុះចេញពីរថយន្តរត់គេចខ្លួនបាត់តែម្តងបន្សល់ទុករថយន្ត។
រថយន្តនិងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here