វាយខ្នោះស្ត្រីម្ចាស់បំណុលជើងខ្លាំងម្នាក់ បន្ទាប់ពីយកអង្កត់អុសវាយកូនបំណុលនៅស្រុកពារាំង

0
84

(ព្រៃវែង)៖ស្រ្តីចិត្តខ្លាំងម្នាក់ខឹងកូនបំណុលមិនព្រមសងលុយទៅតាមការកំណត់ ក៍បានយកដំបងវាយកូនបំណុលបណ្តាលឲ្យរងរបួសស្រាល។
ហេតការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ២១ ខែវិច្ឆកា ឆ្នាំ ២០២០នៅចំណុចមុខផ្ទះឈ្មោះ ម៉ោង សៀកមួយ ភូមិមេសរប្រចាន់ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះមក់ យ៉ុងភេទស្រីអាយុ៣៧ឆ្នាំ រស់នៅភូមិមេសរប្រចាន់ឃុំមេសរប្រចាន់ស្រុកពារាំងខេត្តព្រៃវែង។

នៅមុនពេលកើតហេតុខាងលើគេឃើញជនសង្ស័យបានកាន់អង្កត់អុសឈើពីរកំណាត់វ៉ៃទៅលើជនរងគ្រោះឈ្មោះឈន.បុនភេទស្រីអាយុ 50 ឆ្នាំរស់នៅភូមឃុំជាមួយគ្នា។វាយចំក្បាលពីលើមួយកន្លែងបណ្ដាលឲ្យពកនឹងវាយចំកំភួនដៃខាងស្តាំចំនួនមួយកន្លែងដាច់រយះហូរឈាម។មូលហេតុ:ជនសង្ស័យខឹងជនរងគ្រោះជំពាក់លុយសងមិនទៀងទាត់តាមកំណត់។

បច្ចុប្បន្នជនសង្ស័យខាងលើព្រមទាំងវត្ថបញ្ជូនទៅមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មេីសកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here