បុរស ម្នាក់ បាន ស្លាប់ បាត់ បង់ ជីវិត ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ បង្ករឡើងដោយខ្លួនឯង

0
28

កោះកុង)::នៅយប់ ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២០ នាវេលាម៉ោង១០:៥០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ០១លើក លើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៤-៩៥ ស្ថិតក្នុង ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បង្ករឡើងដោយខ្លួនឯង បណ្តាលមកពីបើកបរក្នុងល្បឿនលឿនត្រង់ចំនុចផ្លូវកោង បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ ។
រថយន្តបង្ករ ម៉ាក FORD ពណ៌សរ ពាក់ស្លាកលេខ រដ្ឋ ០៧.២-០២១៦ អ្នកបើកបររថយន្តឈ្មោះ មុត បូរី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បាន (ស្លាប់នៅកន្លែងកើតហេតុ) ។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បា នចុះអន្តរាគមន៍ និងទំនាក់ទំនង ទៅសាច់ញាតិជនរងគ្រោះ ដេីម្បី ប្រគល់ ជូន ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ។

LEAVE A REPLY

Please enter your comment!
Please enter your name here