មនុស្សម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នា

0
137

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែងស្រុក ស្រែអំបិល ខេត្តកោះកុង បន្ទាប់ពីត្រូវ បានជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត ១គ្រឿង និងរម៉កមួយគ្រឿង។

យោងតាមប្រភព សមត្ថកិច្ចមូលដ្ឋាន បានគូសបញ្ជាក់ថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោងជាង៣រសៀល នៅចំណុចគីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរណ៍មួយកើតរវាងរថយន្ត២គ្រឿង និងម៉ូតូសណ្តោងរុឺម៉ក១គ្រឿង ក្នុងទិសដៅស្របគ្នា។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តធំមួយគ្រឿងពណ៍ត្រួយចេក ម៉ាកHyundai ពាក់ផ្លាក លេខ កំពង់ស្ពឺ 3A 2618 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បានបុកពីក្រោយរថយន្តម៉ាក Starex ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AY – 2481 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) រួចជ្រុលរុញបន្តទៅបុកនិងម៉ូតូសណ្តោងរុឺម៉ក១គ្រឿង ដែលនៅពីមុខ។ ម៉ូតូសណ្តោងរុឺម៉ក ម៉ាកwave ពាក់ផ្លាកលេខ ព្រៃវែង 1M -0011 បើកបរដោយឈ្មោះ ឆន សំអូន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលអោយអ្នកបើកបរម៉ូតូរុឺម៉ក រងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រែអំបិល។
ក្រោយកើតអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចពីកន្លែងកើតហេតុបាត់ ។ ចំណែកវត្ថុតាងយានយន្តទាំង៣គ្រឿង ត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here