ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ កំពុងធ្វើ សកម្មភាពលួចយ៉ាងសកម្មនៅក្នុងខេត្តកំពង់ឆ្នាំង

0
200

កំពង់ឆ្នាំង៖ ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម ក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នសមត្ថកិច្ចមិនទាន់វែកមុខឃើញនៅឡើយនោះទេ ដោយពួកគេនៅតែដើរធ្វើសកម្មភាពជាច្រើនកន្លែង និងមានសុវត្ថិភាពដដែល។

ជាក់ស្តែងកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០ក្រុមចោរនេះដដែល ដែលមានគ្នាបួននាក់ប្រដាប់ដោ យអាវុធខ្លី ជិះ
រថយន្តពណ៌ក្រហមមិនស្គាល់ម៉ាក បានមកលួចម៉ូតូរបស់ប្រជាពលរដ្ឋរស់ នៅក្នុងភូមិទី6 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងអស់១គ្រឿងផងដែរ។

បើតាមស្ត្រីដែលជាម្ចាស់ម៉ូតូ ម៉ូតូដែលត្រូវបានចោរលួចខាងលើនេះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាន យើងឲ្យដឹងថា កាលពី ថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅវេលាម៉ោង១ និង២០នាទី មានក្រុមចោរមួយក្រុម មានគ្នា៤នាក់ជិះរថយន្តពណ៌ក្រហមមិនស្គាល់ម៉ាក មួយគ្រឿងមកឈប់នៅពីមុខផ្ទះរបស់នាងបន្ទាប់ មកចោរ ៣នាក់បានចុះពីលើរថយន្តដែលសំដៅមកផ្ទះរបស់នាង និងផ្ទះឪពុករបស់នាងដែលនៅជាប់គ្នាៗ ។

នាងបន្តថា ក្នុងចំណោមចោរ៣នាក់ ដែលចុះពីរថយន្ត មានម្នាក់បានដើរចូលសំដៅមកក្នុងផ្ទះឪពុករបស់នាងខ្ញុំ និងបានដើរទៅកន្លែងរថយន្តរបស់ឪពុកនាង ដែលចតនៅខាង
ក្រៅផ្ទះចំនួន២គ្រឿង មួយគ្រឿងម៉ាក ហាយឡែនឌ័រ និងមួយគ្រឿងទៀតម៉ាក lexus ៣៣០។ ខណៈនោះដែរ ចោរម្នាក់ដែលដៃម្ខាងមានកាន់កាំភ្លើងខ្លីផងនោះ ក៏បានទៅកាច់កសោរចង្កូតរថយន្តហាយឡែនឌរ័ ដែលចតពីក្រោយរថយន្ត lexus និងបានផ្ដាច់ខ្សែរថយន្តជាច្រើនកំណាត់ នៅក្នុងរថយន្ត ក៏ប៉ុន្តែមិនអាចបើកចេញបាន។

ខណៈនោះចោរម្នាក់នោះក៏ដើរសំដៅទៅផ្ទះរបស់នាងដែលនៅជាប់នឹងការាសរថយន្តរបស់ឪពុកនាង តែចៃដន្យអាក្រក់ដោយយប់នោះផ្ទះរបស់នាងមិនបានខ្ទាស់គន្លឹះទ្វារនោះទេ នឹងមានបើកភ្លើងភ្លឺនៅក្នុងផ្ទះទៀតផង ពេលចោរឃើញម៉ូតូក៏បានចូលទៅក្នុងផ្ទះនាងហើយអូសម៉ូតូចេញយក ទៅផ្តាច់សោនៅកន្លែងរថយន្តដែលគេចតចាំគ្នាគេនៅពីមុខផ្ទះរយៈ
ពេលប្រហែលជាកន្លះម៉ោងទើបក្រុមចោរទាំងនោះបានជិះម៉ូតូនិងរថយន្តបើកចេញកាត់មុខផ្ទះរបស់នាងដោយសុវត្ថិ ភាព។

នាងបានបន្តទៀតថា ម៉ូតូដែលត្រូវបានចោរ លួចយកទៅ
នោះគឺ ម៉ាក សេ១២៥ ផលិតនៅឆ្នាំ ២០២០ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1j-1783 ពណ៌ខ្មៅ ម៉ូតូនេះផងដែរ ត្រូវបានប្អូនស្រីទិញបង់រំលស់ទើបតែបង់ផ្ដាច់កាលពីខែមុននេះទេ។ ប្អូនស្រីថា នៅក្នុងភូមិនេះគឺបាត់ម៉ូតូអស់ជាច្រើនគ្រឿងហើយ រីឯក្រុមចោរនោះ គឺជាមុខសញ្ញាដដែលៗ គឺពួកគេជិះរថយន្តពណ៌ក្រហមនេះដដែលផងដែរ។

ប្អូនស្រីក៏សុំសំណូមពរដល់សមត្ថកិច្ចមេត្តាជួយស្វែងរកក្រុមចោលទាំងនោះ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់បើមិនដូច្នោះ ទេប្រជាពលរដ្ឋនៅក្នុងភូមិនេះ ពួកគាត់នឹងមិនមានភាពកក់ក្តៅនោះឡើយ។

ពាក់ពន្ធ័និងករណីខាងលើនេះផងដែរ លោកឧត្តមសេនីយ៍
ត្រី អៀរប៊ុនធឿនស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងជាអ្នកនាំពាក្យបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ករណីដែលក្រុមចោរប្រដាប់អាវុធ កំពុងធ្វើសកម្មភាពលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រជា
ពលរដ្ឋខាងលើនេះ លោកបាននឹងកំពុងតែបញ្ជាសមត្ថកិច្ចជំនាញ ចុះធ្វើការស៊ើបអង្កេតជាបន្ទាន់ដើម្បីវែកមុខរកជន
សង្ស័យទាំងនោះ យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នៅពេលឆាប់ៗខាង
មុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here