បងប្អូនរស់នៅជាប់មាត់បឹងភេ សូមមេត្តាប្រុងប្រយត្ន័ផង ! ប្រជាពលរដ្ឋដាក់មងបានកូនក្រពើញឹកញាប់នៅក្នុងបឹងភេ

0
54

(កំពង់ធំ) ៖ បើ តាម ប្រជាពលរដ្ឋ បាន ឲ្យ ដឹង ថា ប៉ុន្មាន ថ្ងៃ ចុង ក្រោយ នេះ គឺ មានការ នេសាទ បានកូន ក្រពើ ជា ហូរហែ នៅ ចំណុច បឹង ភេ ដែល ជា បឹង ធម្មជាតិ មួយ ដែល មាន អាយុកាល រាប់រយ ឆ្នាំ មក ហើយ មាន ទីតាំង ស្រប តាម បណ្តោយ ផ្លូវជាតិ លេខ ៦ ស្ថិត ក្នុងភូមិ កំពង់ ក្របៅ សង្កាត់ កំពង់ ក្របៅ ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ ។

ប្រភព ដដែល បាន ឲ្យ ដឹង ថា បឹង ធ្ម ជាតិ មួយ នេះ បច្ចុប្បន្ន មាន ទំហំ ផ្ទៃ បឹង ប្រមាណ ជា ២៩ ហិ កតា ដែល បាន ផ្តល់ ជា ប្រយោជន៍ ដល់ ប្រជាពលរដ្ឋ តាម រយៈ ការ ដាក់ មង ចង សន្ទូច បេះ ផ្កាឈូក ស្លឹក ឈូក ផ្លែ ឈូក ដក ក្រអៅឈូក និង ដក ព្រលឹត រំ ចង់ លក់ ជាដើម . ។ល ។ ដើម្បី ដោះស្រាយ ជីវភាព គ្រួសារ ក្រៅពី នោះ បឹង នេះ ក៏ ផ្តល់ ស្មៅ និង ទឹក ដល់ គោក្របី ផង ដែ ។

ជុំវិញ ករណី ថា បឹង ភេ សម្បូរ ទៅ ដោយ សត្វ ក្រពើ ខាងលើ នេះ បើ យោង តាម ប្រភព ព័ ត៌ ដែល ទទួល បាន នោះ បាន ឲ្យ ដឹង ថា បឹង ភេ នេះ មាន អាយុកាល រាប់រយ ឆ្នាំ មក ហើយ ហើយ ទឹក នៅ បឹង ភេ ទោះជា នៅ រដូវប្រាំង មាន បឹង ធម្មជាតិ មួយ ចំនួន ត្រូវ រីង ហួតហែង យ៉ាងណា ក្តី ក៏ ទឹក បឹង ភេ នេះ មិន ដែល រីង នោះ ដែរ ។

គួរ រំលឹក ថា កាលពី រយៈពេល ប៉ុន្មាន ឆ្នាំ មុន សត្វ ក្រពើ នៅ ក្នុង បឹង ភេ នេះ ធ្លាប់ ខាំ កូន ប្រជាពលរដ្ឋ បណ្តាល ឲ្យ រង របួស ម្តង រួច មក ហើយ ដែរ ។
ជាក់ស្តែង កាល ថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកា នេះ លោក ដាក់ លប បានកូន ក្រពើ ចំនួន ២ ក្បាល ១ ក្បាល ៗ ទម្ងន់ ប្រហែលជា កន្លះ គីឡូ ផង ដែរ ។
គួរ រំលឹក ថា កាលពី ថ្ងៃ ទី ០៥ និង ទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លង មក ថ្មី ៗ នេះ លោក ដាក់ លប នៅ ជាយ មាត់បឹង ភេ ខាងក្រោយ ផ្ទះ របស់ លោក បានកូន ក្រ ពី ក្បាល ១ ទម្ងន់ ប្រហែល ជា ១ គីឡូក្រាម និង មួយ ក្បាល ទៀត ទម្ងន់ ប្រហែលជា ៣ គីឡូ ក្រោយមក ដោយសារ តែ ទឹកជំនន់ ឡើង ខ្លាំង លោក ក៏ សារ លប របស់ លោក ទុក មួយ រយៈពេល នៅ ពេល ទឹក ស្រក បន្តិច លោក ក៏ ចាប់ផ្តើម ដាក់ លប ឡើង វិញ ស្រាប់តែ នៅ ពេល លោក ទៅ លើក លប ក្រៅពី បានកូន ត្រី កំភ្លៀញ និង ខ្យង ហើយ នោះ ក៏ បានកូន ក្រពើ ចំនួន ពីរ ក្បាល បន្ថែម ទៀត ។ សរុប ក្នុង រយៈពេល ជាង ១ ខែ ឆ្នាំ ២០២០ នេះ លោក ដាក់ បានកូន ក្រពើ ចំនួន ៤ ក្បាល មក ហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here