មានអីយាយទៅកាន់គាត់២នាក់អត់ បុកគេស្លាប់ហេីយប្រុងរត់ អ្នកបេីករថយន្តហុីយិនដាយផ្តាច់ជីវិមនុស្ស២នាក់ភ្លាមៗនៅតាមបណ្តោយផ្លូវជាតិលេខ៣

0
32

ភ្នំពេញ ៖ គួរឲ្យសង្វេគពេកក្រៃណាស់ ស្ត្រី២នាក់ម្តាយកូន បានស្លាប់ក្នុងមួយពព្រិចភ្នែក ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកសុីម៉ង់ត៍មួយគ្រឿង បើកល្បឿនលឿនមកបុកកិនពីក្រោយ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

ជនបើកបរថយន្តនិងព្រូ រថយន្តបង្កព្យាយាមបើករត់ តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដេញតាមឃាត់ តៃកុងចុះរត់គេច តែមិនរួច ប៉ូលិសតាមចាប់ជាប់យកទៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ។

ជនរងគ្រោះអ្នកបេីកបរឈ្មោះធន់ស្រីពេជ្រ អាយុ១៧ ឆ្នាំ ម្តាយឈ្មោះម៉ក់វណ្ណា អាយុ៥៨ ឆ្នាំមុខរបរលក់ទូរស័ព្ទ។
រស់នៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជិះម៉ូតូម៉ាកBeat ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS 5185 ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពណ៍ស ពាក់ស្លាកលេខតាកែវ3A 1246 ។

LEAVE A REPLY

Please enter your comment!
Please enter your name here