ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់សាធារណ: និងសុវត្ថិភាពសង្គម

0
31

ខេត្តកំពត ៖ ថ្ងៃចន្ទ ០៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៨:០០ នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រារព្ធបើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់សាធារណ: និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរង និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង ។ នៅក្នុងអង្គពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ប្រធាន-អនុប្រធាននាយកដ្ឋាន លោកវរសេនីយ៍ ប្រតិភូអមដំណើរគណៈអធិបតី លោកឧត្តមសេនីយ៍ទោ ស្នងការ លោក-លោកស្រីស្នងការរង លោកអនុការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក៦០១ លោកអធិការ-អធិការរងទទួលការងារសន្តិសុខ ព្រហ្មទណ្ឌ និងអន្តោប្រវេសន៍ ទាំង ០៨ ក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍រដ្ឋបាល ៩៣ ប៉ុស្តិ៍ សរុបចំនួន ២១២ នាក់ ស្រីចំនួន ០៣ នាក់ ។ ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មកឧបត្ថម្ភដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពត រួមមាន ៖ អង្ករចំនួន ២០ បាវ ស្មើនឹង ១.០០០ គីឡូក្រាម មី ២០ កេស ត្រីខកំប៉ុង ០២ កេសធំ ទឹកសុទ្ធ ២០ កេស និងម៉ាស ៥០ ប្រអប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here