ផ្លូវក្រាលគ្រោះក្រហមមួយកន្លែងកំពង់រងការប្រះពាល់ត្រូវបានអាជ្ញាធរស្រុកឃុំធ្វើដំណើរតាមផ្លូវនេះបណ្ដោះអាសន្នសិនរង់ចាំធ្វើការជួសជុលកែលំអរឡើងវិញ

0
84

កំពង់ឆ្នាំង.ផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែរតាមមាត់ទន្លេប្រវែង៥០ទៅ៦០ម៉ែត្រដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកត្រូវបានរងផលប៉ះពាល់គ្រាដែលទឹកជំនន់បណ្តាលធ្វើអោយប្រេះតាមកន្កែងៗនិងត្រូវបានអាជ្ញាធរស្រុកឃុំផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន៍ថើម្បីរងចាំការស្ថាបនាឡើងវិញខ្លាចជួបគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុផងដែរ ។

ផ្លូវមួយខ្សែនេះដែលមានប្រវែងពី 50 ទៅ 60 ម៉ែត្រនេះនៅតាមបណ្ដោយមាត់ទន្លេនៃភូមិកំពង់ត្រឡាចក្រោមស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងហើយកន្លងមកត្រូវបានអាជ្ញាធរឃុំកំពង់ត្រាចធ្វើការស្ថាបនានៅក្នុងឆ្នាំ 2018 ដោយមានការចូលរួមពីសហគមន៍និងបងប្អូនប្រជាពលរដ្ឋធ្វើការស្ថាបនាផ្លូវមួយនេះសម្រាប់ធ្វើការចរាចរទៅមកបានស្រួលនិងឆាប់រហ័សហើយផ្លូវមួយនេះបានតទៅស្រុកពញាឮខេត្តកណ្ដាលតាមបណ្ដោយមាត់ទន្លេគ្រាដែលផ្លូវមួយនេះពីដើមមានការលំបាកយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋដែលនៅតាមបណ្ដោយផ្លូវខាងលើនេះបានប្រាប់ឲ្យដឹងថាផ្លូវមួយនេះពីដើមពិបាកធ្វើដំណើរណាស់ដោយមានការចលនាពីអាជ្ញាធរឃុំកំពង់ឡាចសហគមន៍ប្រជាពលរដ្ឋបានរួមគ្នាចាក់ដីបំពេញដោយបានធ្វើដំណើរទៅមកបានស្រួលរហូតមក ។

តែមកដល់ពេលនេះផ្លូវមួយកំណាត់នេះបានរងការប្រេះដោយសារតែទឹកជំនន់ត្រូវបានអាជ្ញាធរខេត្តស្រុកឃុំផ្អាក់ការធ្វើដំណើរចរាចទៅមកបណ្ដោះអាសន្នរង់ចាំការជួសជុលជាថ្មីទើបឲ្យដំណើរការឡើងវិញផងដែរដោយខ្លាចកើតមាន គ្រោះថ្នាក់ជាយថាហេតុផងដែរ។

ភិបាលរងស្រុកកំពង់ត្រឡាចលោក អាំសុគន្ធ បានអោយដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង 1:17 នាទីថ្ងៃទី 23 វិច្ឆិកា2020 ថាផ្លូវមួយកំណាត់នេះពិតជាត្រូវបានរងការប្រេះដែលជាក្តីបារម្ភរបស់អាជ្ញាធរមូលដ្ឋានក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ ។
អភិបាលរងស្រុកកំពង់ត្រឡាចបានឲ្យដឹងទៀតថាមួយរយៈពេលកន្លងមកនេះមានការស្ថាបនាផ្លូវជាតិលេខ 5 ដែលពិបាកក្នុងការធ្វើដំណើរទៅមកទើបគេនាំគ្នាបើករថយន្តបើកវៀងមកតាមផ្លូវនេះវិញដោយឆ្លងទៅស្រុកពញាឮខេត្តកណ្ដាលដែលធ្វើអោយចំណេញពេលវេលាក្នុងការធ្វើដំណើរផងដែរ ។

ហើយអ្វីដែលធ្វើឲ្យផ្លូវមួយនេះរងការប្រេះដែលការស្ថាបនានៅពេលនោះដោយគ្រាន់តែធ្វើយ៉ាងណាឱ្យបានធ្វើដំណើរទៅមកធម្មតាតែប៉ុណ្ណោះដោយសារការធ្វើដំណើរឆ្លងកាត់ទៅមករថយន្តគ្រប់ប្រភេទទើបផ្លូវមួយរងការខូចខាតដែលប្រញាប់ឲ្យអាជ្ញាធរធ្វើការបិទការធ្វើដំណើរបណ្ដោះអាសន្នព្រោះតែខ្លាចមានបញ្ហាគ្រោះថ្នសក់ណាមួយកើតឡើងជាយថាហេតុផងដែរ ។
អភិបាលរងស្រុកកំពង់ត្រឡាចលោក អាំសុគន្ធ បានបញ្ជាក់ឲ្យដឹងទៀតថានៅល្ងាចនេះខាងអាជ្ញាធស្រុក ឃុំនឹងជួបពិភាក្សាគ្នាជាមួយនឹងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងថាតើត្រូវផ្អាកធ្វើការជួសជុលកែលម្អឡើងវិញឬត្រូវបើកឲ្យដំណើរការចរាចរទៅមកហើយជាលទ្ធផលយ៉ាងណាយ៉ាងណានោះយើងរង់ចាំជួបពិភាក្សាគ្នាសិន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here