មន្ត្រីជំនាញរបស់មន្ទីររ៉ែនិងថាមពលខេត្តចុះផ្អាកសកម្មភាពគ្រឿងចក្រមួយជីកយកអាច៏ដីលើសច្បាប់កំណត់នៅភូមិអូរមុន្នី១

0
110

(បាត់ដំបង)នារសៀលថ្ងៃទី២៣ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង១៤និង៥០នាទីស្ថិតនៅត្រង់ចំណុចភូមិអូរមុន្នី១ ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។មន្ត្រីជំនាញការិយាល័យរ៉ែនិងថាមពលខេត្តបានចុះពិនិត្យនិងផ្អាកសកម្មភាពគ្រឿងចក្រមួយគ្រឿងដែលកំពុងជីកយកដីលក់របស់លោកស្រីជុុណូស្ថិតនៅត្រង់ចំណុចភូមិឃុំខាងលើតែម្តង។

គួរបញ្ជាក់ដែរថាកិច្ចប្រត្តិបតិការណ៏នេះដឹកនាំកម្លាំងចុះពិនិត្យផ្ទាល់ដោយលោកហុឺដាវី អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្ត ត្រួតពិនិត្យរណ្តៅដីនិងបញ្ឈប់សកម្មភាពកាយរណ្តៅដីជាបណ្តោះអាសន្ននិងបានធ្វើកំណត់ហេតុឲ្យម្ចាស់គ្រឿងចក្រចូលទៅបង់ប្រាក់ពិន័យចូលរដ្ធទៅតាមច្បាប់កំណត់។លោកស៊ុន សុីធួនប្រធានការិយាល័យធនធានរ៉ែ បានប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងនៅរសៀលថ្ងៃដដែលថា បើតាមការពិនិត្យជាក់ស្តែងឃើញរណ្តៅដីមាននិយាមកាមានទំហំបណ្តោយ១៤០ម៉ែត្រគុណទទឹង៣០ម៉ែត្រគុណនឹងជំរៅ៥ម៉ែត្រស្មើនឹង៤៩០០០ម៣និយាមកា០៣១១២៤២គុណ១៤៤៧៥៣១មានទំហំ បណ្តោយ៦០ម៉ែត្រគុណទទឹង៣០ម៉ែត្រជំរៅ៥ម៉ែត្រ។ដូចនេះម្ចាស់គ្រឿងចក្រគាត់បានធ្វើអាជីវកម្មកាយយកអាច៏ដីលើសដល់ទៅចំនួន៩០០០ម៣។

លោកអ៊ានមាឃប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានបញ្ជាក់បន្ថែមប្រាប់ក្រុមការងារពត៌មានឲ្យដឹងតាមប្រព័ន្ធសារជាសម្លេងតាមតេលេក្រាមនៅល្ងាចថ្ងៃទី២៣ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង១៦និង២០នាទីថា ចំពោះគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពជីកកាយយកអាច៏ដីលើសច្បាប់កំណត់នោះគឺលោកបានចាត់ឲ្យកម្លាំងមន្ត្រីជំនាញចុះទៅពិនិត្យនៅរសៀលម៉ោង២ជាងរួចអស់ហើយនិងបានធ្វើកំណត់ហេតុរួចបញ្ឈប់រាល់សកម្មភាពដែលកំពុងប្រព្រឹត្តនៅទីតាំងចំណុចខាងលើនោះគឺមិនអនុញាតិឲ្យជាដាច់ខាត។ហើយមួយវិញទៀតគឺឲ្យម្ចាស់គ្រឿងចក្រចូមមកបង់ប្រាក់សួយសាពិន័យទៅតាមច្បាប់មាត្រាទី៣៥ថ្មីស្តីពីច្បាប់គ្រប់គ្រប់ធនធានរ៉ែជាដាច់ខាត់។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here