អ្នកទោសគ្រឿងញៀននៅខេត្តស្ទឹងត្រែងម្នាក់បានស្លាប់ក្រោយការដឹកចេញពីពន្ធនាគារសង្ស័យគាំងបេះដូង

0
78

ស្ទឹងត្រែង: ទណ្ឌិតពាក់ព័ន្ធនិងករណីគ្រឿងញៀនម្នាក់ត្រូវប៉ូលិស ប្រាប់ថាបានស្លាប់ក្រោយដឹកចេញពីពន្ធនាគារទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងហេតុការភ្ញាក់ផ្អេីលនេះកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២០។

មន្ត្រីអនុរក្សពន្ធនាគារអោយដឹងថាទណ្ឌិតឈ្មោះ សេក សុភ័ក្ក ភេទប្រុសអាយុ៣៥ឆ្នាំមានស្រុកកំណើតនៅឃុំត្រពាំងថ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។

ទណ្ឌិតរូបនេះត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារ
រយៈពេល៦ឆ្នាំនិង៦ខែពីបទជួញដូរថ្នាំញៀន។

ជនរងគ្រោះរូបនេះបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំនៅ សល់តែ៧ខែទៀតប៉ុណ្ណោះនឹងត្រូវទទួលបានសេរីភាពវិញ។

ទាក់ទិនការស្លាប់ទណ្ឌិតខាងលើជំហានដំបូងនគរបាលការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេសពិនិត្យឃើញលើសពជនរងគ្រោះឃើញមានស្លាកស្នាមនៅកញ្ជឹង ក ចំនួន៤ចំណុចតូចៗតែស្លាក ស្នាមនោះមិនអាចបណ្តាលអោយស្លាប់បាននោះទេ។

លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេស
នៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថាក្រោយការចូលរួមពិនិត្យជាមួយលោកវិជ្ជាក់បណ្ឌិត ហុង ហៃ និង កញ្ញាវិជ្ជាក់បណ្ឌិតញឹម ចាន់លក្ខិណា បានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារ
គាំងបេះដូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here