វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តស្វាយរៀងនៅសាលាស្រុកចន្ទ្រា

0
60

ខេត្តស្វាយរៀង ៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមហែម ពិសិដ្ឋ អភិបាលរង នៃគណ:អភិបាលខេត្ត បានអញ្ជើញជាគណ:អធិបតីក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកចន្ទ្រា ដើម្បីចង់ដឹងអំពីកង្វល់និងសំណូមពរនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាប្រកបដោយតម្លាភាព និងមានគណនេយ្យភាពត្រឹមត្រូវ។

នៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងនោះផងដែរក៍មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត អភិបាលស្រុក ប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានា ចំណុះសាលាខេត្ត មន្រ្តីសាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាស្រុក មេភូមិ និងប្រជាពលរដ្ឋជាច្រេីនអ្នកទៀត។

ឯកឧត្តម អ៊ុយ ថន បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវលោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ហែម ពិសិដ្ឋ បានមានប្រសាសន៍ថា៖ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះបានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។

(សូមបញ្ជាក់ជូនថា) អង្គវេទិការនេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា៖
– ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
-ការងារអភិវឌ្ឍន៍មូលដ្ឋាន , ការផ្ដល់សេវាសាធារណ: , ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និង សំណង់
-ការធ្វើអត្តសញ្ញាណប័ណ្ណ , ទំនាស់ដីធ្លី ការចុះសំបុត្រអត្រានុកូលដ្ឋាន
-សុខភាពអនាម័យ , បរិស្ថាន , ការបោះបង់ការសិក្សា , សេវាសុខាភិបាល , ព្រៃឈើសហគមន៍ , អគ្គសនី និង ការសាងសង់សំណង់ផ្សេងៗ ៕ដោយ៖ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here