សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ករណី លួច ខោក្នុង រោងចក្រ បង្កការភ្ញាក់ផ្អើល

0
102

ភ្នំពេញៈ ជនរងគ្រោះ ឈ្មោះ ហួ គឹម សាន ភេទ ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធាន ក្រុមហ៊ុន អៅ វ័រ តិច ស្តាយ មាន ទីលំនៅ ផ្ទះ លេខ ២១៨ ផ្លូវ លេខ ១៥៥ សង្កាត់ ទួល ទំពូង ទី ១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។ ចំណែក ជនសង្ស័យ ៣ នាក់ រួមមានៈ ១- ឈ្មោះ សន សុខ ពឿ ន ហៅ សាក់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ អនុប្រធាន ផ្នែក វេច ខ្ចប់ ស្នាក់ នៅក្នុង រោងចក្រ អៅ វ័រ តិច ស្តាយ ស្ថិតក្នុង ភូមិ ធម្ម ត្រ័យ សង្កាត់ ព្រៃ ស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

២- ឈ្មោះ ប៉ិច សុខ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ សន្តិសុខ រោងចក្រ អៅ វ័រ តិច ស្តាយ ស្នាក់ នៅក្នុង រោងចក្រ អៅ វ័រ តិច ស្តាយ ស្ថិតក្នុង ភូមិ ធម្ម ត្រ័យ សង្កាត់ ព្រៃ ស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ៣- ឈ្មោះ រស់ គីម ស្រេង ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ ផ្ទះជួល ភូមិ ដំណាក់ ធំ ៣ សង្កាត់ ស្ទឹងមានជ័យ ទី ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ឃាត់ខ្លួន ជនសង្ស័យ ប្រុស ស្រី ៣ នាក់ កាលពី ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែល ជាប់ ពាក់ព័ន្ធ នឹង ករណី លួច ខោ រោងចក្រ កាលពី ថ្ងៃទី ២០ វិច្ឆិកា វេលា ម៉ោង ៩ យប់ នៅ ចំណុច រោងចក្រ អៅ វ័រ តិច ស្តាយ ស្ថិតក្នុង ភូមិ ធម្ម ត្រ័យ សង្កាត់ ព្រៃ ស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

មុននឹង ឈានដល់ ការឃាត់ខ្លួន សង្ស័យ ខាងលើ គឺ កាលពី ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា ម៉ោង ២១ និង ០០ នាទី ជនរងគ្រោះ ឈ្មោះ ហួ គឹម សាន ស្រាប់តែ ឈ្មោះ ស៊ិន សុ រ៉ែ ន បាន ទូរស័ព្ទ ប្រាប់ថា កា តុង ខោ ដែល ត្រូវ នាំចេញ ទៅ ប្រទេសក្រៅ បាន បាត់ ចំនួន ៨ កា តុង គិត ជា ទឹកប្រាក់ មាន ចំនួន ២.០០០ ដុល្លារ ហើយ នៅ ថ្ងៃទី ២៣ វិច្ឆិកា ជនរងគ្រោះ ក៏ បានឱ្យ ប្រធាន រដ្ឋបាល ហៅ កម្មករ ដែល ពាក់ព័ន្ធ ទាំងអស់ មក ធ្វើការ សួរនាំ ទើប ដឹងថា ជនសង្ស័យ ទី ១ ឈ្មោះ សន សុខ ពឿ ន ហៅ សាក់ និង ឈ្មោះ ប៉ិច សុខ ជា អ្នកធ្វើ សកម្មភាព លួច យក កា តុង ខោ ហើយ ជនរងគ្រោះ បាន ពិនិត្យ ខោអាវ ដែល ស្តុក ទុក នៅក្នុង ឃ្លាំង សម្ភារ រួច ជនរងគ្រោះ ក៏បាន ទៅ រាយការណ៍ ប្រាប់ សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋបាល ព្រៃ ស ឱ្យជួយ ធ្វើ អន្តរាគមន៍ និង ប្រគល់ ជនសង្ស័យ ទាំង ២ នាក់ ខាងលើ យកទៅ ធ្វើការ សាកសួរ តាម នីតិវិធី ច្បាប់ ។

សមត្ថកិច្ច សាកសួរ ទៅលើ ជនសង្ស័យ ទាំង ២ នាក់ ពួកគេ បាន សារភាពថា កា តុង ខោ និង ខោ លី អូ ដែល លួចបាន គឺ យកទៅលក់ ឱ្យ ជនសង្ស័យ ឈ្មោះ រស់ គីម ស្រេង រួច សមត្ថកិច្ច ក៏បាន ទៅ សហការ ជាមួយ សមត្ថកិច្ច នគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួន ឈ្មោះ រស់ គីម ស្រេង បាន ម្នាក់ទៀត យកមក សាកសួរ នៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល ព្រៃ ស បន្ត ។

ជនសង្ស័យ ទាំង ៣ នាក់ បាន ឆ្លើយ សារភាពថា ពួកគេ ពិតជា បាន លួច និង ទិញ ខោរ បស់ រោងចក្រ អៅ វ័រ តិច ស្តាយ ជាច្រើនលើក ប្រាកដ មែន ហើយ ជនរងគ្រោះ ក៏បាន ដាក់ពាក្យ បណ្តឹង ចំឈ្មោះ ជនសង្ស័យ ទាំង ៣ នាក់ ដើម្បីឱ្យ សមត្ថកិច្ច ចាត់ការ តាមផ្លូវ ច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here