សមត្ថកិច្ចស្រុកពញាឮ ឃាត់ខ្លួនយុវជន៦នាក់ ស្តីពីករណី៖ ជួញដូរ . សម្រួល ផ្តល់ទីតាំង និង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

0
90

កើតហេតុ ៖ ថ្ងៃចន្ទ ៨កើត ខែមឹគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ២៣ ខែ វិច្ឆិកា គ.ស២០២០ វេលាម៉ោង ១៧ និង ៤០ នាទី ។
+ ចំណុច៖ ភូមិធម្មត្រយ័ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
👤ជនសង្សយ័ ៖ ចំនួន ០៦ នាក់ ( ឃាត់ខ្លួន០៤នាក់ គេចខ្លួន០២នាក់)៖
👨‍💼១_ ឈ្មោះ ពេជ្រ ដាលីន ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិធម្មត្រយ័ឃុំផ្សារដែក ស្រុកពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ ឃាត់ខ្លួន ។
👨‍💼_២ ឈ្មោះ ញ៉ិល ប៊ុនធឿន ហៅ ពិត ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ជួញដូរ និងប្រើប្រាស់ មិនរៀងចាល)។
🧑‍⚕️៣-ឈ្មោះ យឿន ចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានសារធតុញៀនក្នុងទឹកនោម( ប្រើប្រាស់)។
🧑‍⚕️៤- ឈ្មោះ ធី ដាលីន ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិស្ពានពោធី ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកស្នាក់នៅផ្ទះជួល ភូមិធម្មត្រយ្ស័ ឃុំផ្សារដែក ស្រុកពញាឮ មានសាធាតុញៀនក្នុងទឹកនោម ( សម្រួល ផ្តល់ទីតាំង ជួញដូរ និង ប្រើប្រាស់)ឃាតខ្លួន ។
🧑‍⚕️- ៥ឈ្មោះ វីត ភេទប្រុស នៅភូមិធម្មត្រយ័ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ( គេចខ្លួន) ជួញដូរ។
🧑‍⚕️-៦ឈ្មោះ ខ្នា ភេទប្រុស នៅភូមិធម្មត្រយ័ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ( គេចខ្លួន) ជួញដូរ ។
👉វត្ថុតាងចាប់យក៖
💊១_សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ០៨ កញ្ចប់តូចតូច ទម្ងន់ ១, ០៣ ក្រាម ។
២_ ទូរសព្ទ័ ០៣ គ្រឿង ម៉ាកចុចពិល០២គ្រឿង និង HUAWEI ០១គ្រឿង ។
៣_ ដាវចំនួន០២ ដើម។
៤ _ ម៉ូតូ ចំនួន០១ គ្រឿង ម៉ាន NEX គ្មានស្លាកលេខ ។
៥_ ឧបករណ៏ប្រើប្រាស់សារធាតុញៀនមួយចំនួន ។
បើយោងតាមការបញ្ជាក់ពីលោកអធិការបានប្រាប់ថា: នៅមុនថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ តែងតែរាយការណ៏មកកម្លាំងផ្នែកជំនាញថា៖
នៅចំណុចកើតហេតុមានជនសង្សយ័ឈ្មោះ ពេជ្រ ដាលីន បក្សពួក ធ្វើសកម្មភាពលក់ថ្នាំញៀន ទាំងយប់ទាំងថ្ងៃ នៅក្នុងភូមិ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចឡើយ។
ក្រោយពីបានទទួលព័ត៌មានរួចមក កម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្តិ៏រដ្ឋបាល ផ្សារដែក ប៉ុស្តិ៏វិហារលួង បានចុះល្បាតឃ្លាំមើលនៅភូមិកើតហេតុ ។
នៅម៉ោងកើតហេតុ ឃើញជនសង្សយ័ឈ្មោះ ពេជ្រ ដាលីន និងឈ្មោះ ញ៉ិល ប៊ុនធឿន ហៅ ពិត កំពង់ធ្វើសកម្មភាពលក់ថ្នាំញៀននៅចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចយើង ក៏បានបង្ក្រាប ចាប់ឃាត់ខ្លួន និង ចាប់យកវត្ថុតាងបានដូចខាងលើ និងបន្តរស្រាវជ្រាវចាប់ឃាត់ខ្លួន ជនសង្សយ័ឈ្មោះ ធី ដាលីន ភេទស្រី ជាម្ចាស់បន្ទប់ផ្ទះជួល សម្រួល ផ្តល់ទីតាំង និងជនសង្សយ័ឈ្មោះ យឿន ចិត្រា បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ.
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ សារភាពថា ៖ ខ្លួនជាអ្នកលក់ថ្នាំញៀន និង ប្រើប្រាស់ថ្នាំញៀន ប្រាកដមែន ដោយបានទិញថ្នាំញៀន មកពីឈ្មោះ ខ្នា ម្តងៗ ចំនួន ១៥០០០០រៀល យកមកច្រកវិចខ្ចប់ជាកញ្ចប់តូចៗ លក់ក្នុងតម្លៃ២០០០០រៀល ទៅ ៣០០០០រៀល។
បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ។

LEAVE A REPLY

Please enter your comment!
Please enter your name here