គ្រាន់តែជិះវ៉ាសោះ ក្មេងស្ទាវមួយក្រុមព្រួតគ្នាដេញវាយយ៉ាងសាហាវ

0
32

កណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងស្ទាវ៦នាក់ ដែលព្រួតគ្នាវាយជនរងគ្រោះ៣នាក់ គ្រាន់តែរឿងជិះម៉ូតូវ៉ាគ្នាសោះ ។
អំពើហិង្សា នេះ បានកើតឡើងកាលពីវេលាម៉ោង២០ យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ច បញ្ជាក់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សែម រដ្ឋា បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ចេញពីផ្ទះម្តាយរបស់ខ្លួន ស្ថិតនៅក្នុង ភូមិម្កាក់ ឃុំដើមឬស តាមផ្លូវលេខ៣៤ សំដៅទៅផ្ទះប្រពន្ធរបស់ខ្លួន នៅភូមិទន្សាយគាច ឃុំ ដើមឬស ដើម្បីយកនំបញ្ចុកអោយប្រពន្ធ ។
ពេលជិះតាមផ្លូវជិតដល់កន្លែងកើតហេតុ ជនរងគ្រោះ បានឃើញជនសង្ស័យជិះម៉ូតូ ៤គ្រឿង ទន្ទឹមគ្នាពេញផ្លូវ ឃើញដូចនោះ ជនរងគ្រោះបានជិះម៉ូតូវ៉ា ក្រុមជនសង្ស័យ ។
ភ្លាមនោះ ក្រុមជនសង្ស័យ២នាក់ ខឹងជនរងគ្រោះជិះវ៉ាខ្លួន ក៏ជិះម៉ាក DUKE រោទ៍សំឡេងខ្លាំងៗ ដេញតាជេរជនរងគ្រោះ ។
ឃើញដូចនោះ ជនរងគ្រោះ ភ័យក៏ឈប់ម៉ូតូ តេទូរស័ព្ទប្រាប់ប្អូន ភ្លាមនោះ ជនសង្ស័យបាន ឈប់វាយមកលើជនគ្រោះ និង ដកទូរស័ព្ទ ជនរងគ្រោះបោកចោល បន្ទាប់មក ជនរងគ្រោះ២នាក់ទៀតបានមកដល់ ហើយបានស្រែកថា «អ្នកណាវាយប្អូនអញ» ឃើញដូចនោះក្រុមជន សង្ស័យបានព្រួតវាយបន្ថែមទៀត ធ្វើអោយរបួសទាំង៣នាក់ តែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ តាមនីតិវិធី និង បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here