ជនអាណាថាម្នាក់ដេកស្លាប់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បង្កការភ្ញាក់ផ្អើល

0
108

កំពង់ធំ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ក្រោយគ្រូពេទ្យប្រចាំការបានប្រទះឃើញបុរសម្នាក់បានដេកស្លាប់ក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣ៈ០០ ទៀបភ្លឺ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

តាមការបញ្ជាក់របស់គ្រូពេទ្យ ឈ្មោះ យឹម សុខនាថ ភេទស្រី អាយុ៥០ឆ្នាំជនជាតិខ្មែរ ដែលបានប្រចាំការនៅទីនេះបានអោយដឹងសពជាជនអានាថា ជាបុគ្គលដែលមានសតិមិនគ្រប់ មិនហូបអាហារមករស់នៅបរិវេនមន្ទីរពេទ្យបង្អែកខេត្តពង់ធំ ក្រោយពីឃើញហេតុ ការណ៍ ក៏បានរាយការណ៍ជូនសម្ថតកិច្ចតែម្តង ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនដែលបានដេកស្លាប់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត កំពង់ធំនេះជាជនអាណាថា ដោយសពមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុប្រមាណ៣៥ឆ្នាំ ជនជាតិខ្មែរ ។ តាមការពិនិត្យសាកសពមានស្នាមរលាកស្បែកពណ៌ខ្មៅ នៅលើត្រគាក ខាងឆ្វេង ទំហំប្រវែង៤សម x ១សម និងមានបង់រំពណ៌ស នៅគល់ភ្លៅខាងឆ្វេង ដែលជាស្លាកស្នាមរបួសពីមុនមកហើយមានស្រមោចចោះស៊ី។

តាមការសន្តិដ្ឋានជនអាណាថានេះ ដេកស្លាប់ ដោយជំងឺខ្យល់គ (គាំងបេះដូង)មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

ក្រោយពីសមត្ថកិច្ចបានពិនិត្យនិងធ្វើកំណត់ហេតុរួចប្រគល់សពជូនទៅខាងមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

LEAVE A REPLY

Please enter your comment!
Please enter your name here