ក្រុមបងធំសាលាបឋមសិក្សាបារាយណ៍ ទាញកាំបិតក្នុងកាតាបកាប់ក្មេងប្រុសម្នាក់រងរបួសធ្ងន់

0
55

ខេត្តតាកែវ៖ ក្មេងប្រុសម្នាក់ត្រូវ ក្រុមបងធំសាលា យកកាំបិតកាប់ចំស្មាស្ដាំ១កាំបិតបណ្ដាលអោយដួលដេកទៅលេីដី និងទាត់ធាក់យ៉ាងព្រៃផ្សៃ ក្នុងថ្លុកឈាម កុំតែបានលោកគ្រូនាយកសាលាបឋមសិក្សាបារាយណ៍ ឃេីញក៍ស្រែកបង្អេីលផ្អេីលជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។

ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង៩.៤០នាទីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ ត្រង់ចំណុចតារាងបាល់ទាត់ផ្លូវបេតុង ក្នុងបរិវេនវត្តបារាយណ៍ ស្ថិតក្នុងភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។

យោងតាមប្រភព ពីសិស្សសាលាដែលឃេីញហេតុការណ៍ បារបាយការណ៍ប្រាប់សមត្ថកិច្ចថា មុនកេីតហេតុគេឃេីញក្មេងប្រុសជាជនរងគ្រោះឈ្មោះ ឡា ដែលជាកូនអ្នកភូមិស្វាយជ្រុំ ដែលទៅលេងបាល់ទាត់ លុះដល់លេងចប់ក៍បានទាញកង់ជិះទៅផ្ទះ ភ្លាមៗនោះស្រាប់តែមានសិស្សសាលាមួយក្រុមដែលជាក្មេងទំនេីងជិះម៉ូតូ ដេញតាមពីក្រោយ ជនរងគ្រោះ ដែលកំពង់ជិះកង់ មកដល់ត្រងចំណុចកេីតហេតុខាងលេី ក៍មានជនដៃដល់២នាក់ក្នុងចំណោមបក្សពួកជាច្រេីន នាក់ ប្រដាប់ដោយកាំបិតបានកាប់ទៅលេីជនរងគ្រោះ ចំស្មាស្ដាំ បណ្ដាលឲ្យរហែកសាច់ស្មារងរបួសយ៉ាងធ្ងន់ធ្ងរ ធ្វេីអោយជងរងគ្រោះដួលដេកទៅលេីដី រួចក្រុមជនដៃដល់ក៍ទាត់ធាក់បន្ថែមយ៉ាងព្រៃផ្សៃដូចសត្វធាតុ សំណាងល្អដែរដែលលោកគ្រូនាយកសាលាបឋមចេញមកឃេីញក៍ស្រែកនិងរត់មកជួយ ធ្វេីអោយក្រុមក្មេងទំនេីងដែលជាជនដៃដល់ជិះម៉ូតូរត់គេចខ្លួនបាត់ស្រម៉ោល។

ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូមកពេទ្យសង្កាត់បារាយណ៍ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកក៍បញ្ជូនបន្តមកមន្ទីពេទ្យបង្អែកខេត្តតាកែវដេីម្បីសង្គ្រោះជីវិត និងដេមុខរបួស រួចចាំដាក់ពាក្យបណ្ដឹងតាមក្រោយ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកេីតហេតុ ប្រមូលភស្តតាងនិងបាននាំសាក្សី២នាក់ដែលឃេីញហេតុការណ៍ទីសួរនាំ ដេីម្បីកំណត់មុខសញ្ញា វែកមុខជនដៃដល់ដេីម្បីចាប់ខ្លួនមកផ្ដន់ទាទោសតាមផ្លូវច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here