ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៨០គ្រួសារនៅ ឃុំខុនរ៉ងស្រុកបរិបូណ៌ បានទទួលអំណោយ របស់រាជរដ្ឋាភិបាល

0
26

កំពង់ឆ្នាំងៈ អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរ
សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះ ត្រូវបាន ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបណ៌ និង លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្ប
ទាខេត្តកំពង់ឆ្នាំង និង សហការី បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៨០គ្រួសារនៅឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២០។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានអោយដឹងថាៈប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល បានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដល់ គ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូននាពេលនេះមានចំនួន៨០ គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១
យួរ ទឹកស៊ីអ៉ីវ១យួរ កន្ទេល១ និង សារ៉ុង១។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧតម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលជានិច្ច
កាលលោកតែងតែបានគិតគូរ យកចិត្តទុកដាក់អំពីសុខមាល
ភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោ
បាយឡើយ។

ឯកឧត្តម អម សុភា បានអំពាវនាវសុំអោយបងប្អូនប្រជាពល
រដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា អនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទប់ស្កាត់កុំអោយជំងឺកូវីដ១៩ និងជំងឺផ្សេងៗកើតមានក្នុងគ្រួសារនិងសហគមន៍របស់យើង។ សូមចូលរួមគោរពច្បាប់ និង រួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here