ចាស់ជរាជួបការលំបាក និងសិស្សានុសិស្ស ស្ថិតក្នុងភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទទួលបានសម្ភារ និងថវិកា ពីព្រះសង្ឃ និងលោកជំទាវ ព្រមទាំងសប្បុរសជន

0
14

កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រះគ្រូវិជ្ជាពោធិញាណ សុវណ្ណ ញាណឈាក ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយាអភិបាលខេត្ត ដោយមានការនិមន្តចូលរួមពីព្រះគ្រូឆន្ទៈរតនមុនី សរ បញ្ញាឫទ្ធិ ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស លោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត លោក សេង វិចិត្រ អភិបាលរងស្រុក សប្បុរសជនរបស់ក្រុមការងារបេះដូងសប្បុរសធម៌មកពីរាជធានីភ្នំពេញ អាជ្ញាធរ មេឃុំ មេភូមិ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ចាស់ជរា ជួបការលំបាក ស្ថិតក្នុងភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អំណោយដែលបានចែកជូនចាស់ជរាជួបការលំបាកក្នុងឱកាសនោះ មានចំនួន ៨០គ្រួសារ ក្នុងនោះលោកតា លោកយាយចំនួន ១៩គ្រួសារទទួលបាន៖ អង្ករ១បេរតូច, មី១កេះ ថវិកាចំនួន ២០០០០រៀល និងគ្រួសារងាយរងគ្រោះចំនួន ៦១គ្រួសារ ទទួលបាន តែស្ករស១កញ្ចប់ ព្រមទាំងថវិកាចំនួន ២០០០០រៀល។

ព្រះគ្រូវិជ្ជាពោធិញាណ សុវណ្ណ ញាណឈាក លោកជំទាវ និងក្រុមការងារ បានជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន ១២០នាក់ និងចែកជូនសម្ភារដល់សិស្សក្នុងម្នាក់ៗទទួលបាន សៀវភៅ ខ្មៅដៃ ប៊ិច និងថវិកាមួយចំនួន។ នៅក្នុងឱកាសនោះ ក៏មានការផ្តល់ថវិកាជូនដល់ អ្នកគ្រូ និងអាជ្ញាធរឃុំ កម្លាំងការពារផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here