កណ្តាល៖ឪពុកជនជាតិចិនចាក់សម្លាប់កូនខ្លួនឯងដោយសារខឹងប្រពន្ធមិនព្រមនរស់នៅជាមួយខ្លួន

0
89

ករណី ឃាតកម្ម សម្លាប់កូនខ្លួនឯង ដោយសារខឹងប្រពន្ធនេះ បាន កើតឡើងថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ
២០២០ វេលាម៉ោង១៩.១០នាទី នៅចំណុច ក្នុងបន្ទប់លេខ១០១ផ្ទះសំណាក់ មង្គលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់(កុមារី) មានម្តាយឈ្មោះ ទ័រ ទ័រ ភេទស្រី អាយុ១ឆ្នាំ
ជាង ជនជាតិខ្មែរ និង ឪពុក ជាជនជាតិចិន។
ជនសង្ស័យ០១នាក់៖ ត្រូវជាឪពុក របស់កុមារី ឈ្មោះ ភីន ភីនភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ កន្រ្តៃដែក ដងជ័រពណ៌ ផ្ទៃមេឃ ប្រវែង ១៩សង់ទីម៉ែត្រចំនួន០១ជារបស់ជនសង្ស័យ ។
សមត្ថកិច្ច លើកឡើងថា មុនពេលកើតហេតុ ម្តាយ កុមារី រងគ្រោះ ឈ្មោះ ធុង ចាន់រះ អាយុ៣០
ឆ្នាំ បានរត់ចោលប្តី ជាជនជាតិចិន និងកូនស្រីតូច របស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហារ មកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេល ជាង១ខែមកហើយ លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យ បានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញម្តាយ នៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នា រហូតមកដល់ថ្ងៃកើតហេតុ ។
សមត្ថកិច្ចបន្តថា លុះមកដល់វេលម៉ោង១៤.០០នាទីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ ស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែក ជាមួយម្តាយ ជនរងគ្រោះយ៉ាងខ្លាំង( ប្រពន្ធខ្លួន) ហើយម្តាយជនរងគ្រោះ ក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ។ លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានយកកន្រ្តៃចាក់កូនខ្លួនឯងជាច្រើនកន្រ្តៃបណ្តាល ឲ្យដេកស្លាប់លើពូក ហើយចាក់ខ្លួនឯង បណ្តាលមានរបួសស្នាម បន្ទាប់ពូ របស់កុមារី រងគ្រោះបានឃើញក្មួយ រងគ្រោះមានឈាមច្រើននៅក្នុងបន្ទប់ទឹក បន្ទាប់មកបានដឹកក្មេង កុមារីរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែកុមារីរងគ្រោះ បានស្លាប់រួចទៅហើយ។
សមត្ថកិច្ចបន្តថា ក្រោយមក សន្តិសុខពេទ្យបានផ្ដល់ព័ត៌មានជូន មកសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល ព្រែកឬស្សីសមត្ថកិច្ចបានចុះភ្លាមដល់គោលដៅកើតហេតុ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឃើញ ឪពុក កុមារីរងគ្រោះនៅក្នុងបន្ទប់ជួល លេខ ១០១ កំពុងអង្គុយ ហើយត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន
និង ដឹកយកមកសង្គ្រោះ ហើយកសាងសំណុំរឿង បន្តចាត់ការ តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here