មុននេះបន្តិច! មានឧប្បត្តិហេតុជួបគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវ53រវាងម៉ូតូបុកនឹងម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ក្នុងស្រុកទឹកផុស

0
74

កំពង់ឆ្នាំង÷ ឧប្បតិ្តវហេតុជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ភ្លាមៗ សពត្រូវបានគេស្គាល់ឈ្មោះថា ភាវ ស្រ៊ុន មុខរបរកាប់ជ្រូកលក់ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ចំណែកអ្នករងរបួសម្នាក់ទៀតមានឈ្មោះ សុខ វណ្ណដេត ប្រុសអាយុ 28 ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មុខរបរមន្រ្តីឥណទាន (មីក្រូហិរញ្ញវត្ថុស្ថាបនា) រង់របួសធ្ងន់បាក់ដៃ។

ប្រភពពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនបើកបរយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅ បុកគ្នាយ៉ាងពេញ
ទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់បាក់ដៃម្ខាង។

បច្ចុប្បន្នអ្នករងរបួសបាក់ដៃម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពជនរងគ្រោះម្នាក់ទៀតត្រូវបានរង់ចាំសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផងដែរ។

ចំណែកឯម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុសយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here