ប្រជាពលរដ្ឋរិះគន់ថា មេឃុំថ្មស មានទ្រព្យសម្បត្តិស្ដុកស្ដម្ភហើយ នៅតែលេបយកដី ប្រជាពលរដ្ឋខ្លួនឯងលក់ទៀត

0
29

ខេត្តកោះកុង : តាមសេចក្តីរាយការណ៏បានអោយដឹងថា ប្រជាពលរដ្ឋចំនួន 2 គ្រួសារដែលលោកមេឃុំថ្មសនិងលោកមេភូមិចម្លងគោ ស្រុកបុទុមសាគរ ខេត្តកោះកុង ដកហូតយកទៅលក់ បានតវ៉ាទាមទារយកដីមកវិញ អស់រយៈពេល៤ឆ្នាំកន្លងផុតទៅហើយ នៅតែមិនទាន់បានដីមកវិញទៀត ដែលជាភាពអយុត្តិធម៏យ៉ាងក្រៃលែង ខណ:ដែលមន្ត្រីជើងដប់ បានធ្វើបាបប្រជារាស្រ្តក្រីក្រទន់ខ្សោយ។

សូមរំលឹកថា កាលពីបួនឆ្នាំមុន លោក អិក កួន មេឃុំថ្មស និងលោក ស៊ឹម សុឃិន មេភូមិចំលងគោ បានរំលោភយកដីប្រជាពលរដ្ឋក្រីក្រ ចំនួន២គ្រួសារ (១)ឈ្មោះ ថាច់ វង់ ប្រពន្ធឈ្មោះ ធឿន មានកូន៥នាក់ជាអ្នកទីទាល់ក្រី រស់នៅក្នុងភូមិថ្នស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

(២)ឈ្មោះ អ៊ឹង គីមហួ ប្រពន្ធឈ្មោះ ហ៊ាន សីម រស់នៅក្នុងភូមិចំលងគោ ឃុំថ្មស ស្រុកខេត្តខាងលើ ពលរដ្ឋទាំងពីរគ្រួសារនេះ មានក្បាលដីទទឹងចំនួន៣៣ម៉ែត្រ បណ្ដោយ២០០ម៉ែត្រ ដីនេះនៅចំណុចគេហៅ គ្រួសក្រហម ស្ថិតនៅក្នុងភូមិចំលងគោ ឃុំថ្មស ស្រុក បូទុមសាគរ ខេត្តកោះកុង ។ សូមបញ្ជាក់ថា ដីទទឹង៣៣ម៉ែត្រ បណ្ដោយ២០០ម៉ែត្រនោះចែកគ្នាពីរគ្រួសារទៀត។

មេភូមិចំលងគោនិងមេឃុំថ្មសយកដីនេះលក់ក្នុងតំលៃ២៥០០$( ពីរពាន់ប្រាំរយដូល្លាអាមេរិក) ទៅអោយឈ្មោះ ថាច់ ង៉ុយ រស់នៅក្នុងភូមិចំលងគោ ឃុំថ្មស។

ប្រជាពលរដ្ឋទាំងពីរគ្រួសារដែលត្រូវរំលោភយកដី សព្វថ្ងៃនេះរកព្រឹកខ្វះល្ងាច រីឯគ្រួសារឈ្មោះ ថាច់ វង់ វិញ ដោយសារក្រីក្រពេកទើបប្រពន្ធបាននាំកូនទៅរកសុីស្រុកឆ្ងាយ ទុកអោយប្ដីនៅផ្ទះម្នាក់ឯង ដោយសារគ្មានកន្លែងរស់នៅ ពីព្រោះជំរកបច្ចុប្បន្នរបស់គាត់មានទទឹងតែ៣ម៉ែត្រ បណ្ដោយ៤ម៉ែត្រ ហើយមិនមានជញ្ជាំងបាំងជិតទៀត ណាមួយបើគឹតទៅ ទាំងកូននិងម្ដាយឪពុកមានគ្នា៧នាក់ តើមានកន្លែងណាដេក ទើបដាច់ចិត្ត ចាកចេញពីប្ដី ទៅរកសុីស្រុកគេទៅ។
កន្លងមកមានប្រជាពលរដ្ឋចំនួន៤៦គ្រួសារ នាំគ្នាផ្ដិតមេដៃតវ៉ាទាមទារដីនោះយកមកអោយអ្នកទាំងពីរគ្រួសារនោះវិញ តែលោកមេឃុំ អិក កួន មិនព្រមទេ។

គ្រួសារអ្នកទាំងពីរ បានលើកដៃសំពះសុំអង្វរដល់លោក មេឃុំ អិក កួន សុំដីគាត់មកវិញ តាមរយ:អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ វិច្ឆិកាឆ្នាំ២០២០នេះ។

លោក អិក កួន ជាមេឃុំថ្មស ដ៏ល្បីល្បាញមានមុខមាត់ធំដុំ ហើយជាអ្នកមានលុយមានអំណាច ជាមេឃុំ ដែលមានជាងគេនៅក្នងចំណោមមេឃុំទូទាំងខេត្តកោះកុងនេះ ឬមួយក៍មានលុយជាងមេឃុំទូទាំង២៥ខេត្តក្រុងក៍ថាបាន។ហើយប្រជាពលរដ្ឋរិះគន់ថា មានហើយនៅតែយកដីប្រជាពលរដ្ឋទៀត។

ចំណែកប្រជាពលរដ្ឋរំពឹងថា អស់លោកមន្ត្រី ដែលមាន ចិត្តបំរើប្រជាពលរដ្ឋ សូមជួយដោះស្រាយរកយុត្តិធម៏ជូនពលរដ្ឋក្រីក្រចំនួនពីរគ្រួសារនេះផង ដែលត្រូវមេឃុំថ្មសរំលោភយកដីលំនៅដ្ឋានជាពិសេសនោះ អភិបាលស្រុកបូទុមសាគរ លោក ហាក់ ឡេង តែងតែ គិតគូបំរើសេវាជូនប្រជាពលរដ្ឋបានល្អដូចសព្វថៃ្ងនេះ។

ជាពិសេសបំផុតនោះ លោកជំទាវ អភិបាលខេត្តកោះកុង តែងតែយកចិត្ដទុកដាក់ល្អចំពោះបញ្ហាប្រជាពលរដ្ឋ ដែលជួបបញ្ហាលំបាកនោះ លោកជំទាវ អភិបាលខេត្តកោះកុង តែងតែអោយក្រុមការងារចុះមកជួយជាបន្ទាន់ លោកជំទាវ អភិបាលខេត្តកោះកុង ជាម្ដាយដ៍ល្អសម្រាប់កូនចៅ។

អង្គភាពយើងបានសុំការបំភ្លឺពីលោក អិក គួន មេឃុំថ្មសប៉ុន្តែទូរសព្ទចូលពីរដងត្រូវបានបិទទៅវិញ៕
ដោយ យួន ឈីវ

LEAVE A REPLY

Please enter your comment!
Please enter your name here