ឡានមួយគ្រឿង បើកបោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ ទៅបុករបងផ្ទះប្រជាពលរដ្ឋ នៅភ្នំពេញ

0
34

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ២៧៥ ខាងកើតអតីតស៊ីម៉ាក់ចាស់ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ផ្លូវកោង បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តបង្កបានរងការខូចខាតយ៉ាងដំណំបើកទៅមុខលែងរួច។

មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿង ពណ៌ស មិនស្គាល់ស្លាកលេខបើកបរចុះពីផ្លូវទំនប់៧០ មកផ្លូវលេខ៥២៨ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កែងផ្លូវលេខ២៧៥ដែលជាចំណុចផ្លូវកោង និងជាកន្លែងកើតហេតុ បានបួងចង្កូតមិនទាន់ក៏រេមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបានដោះស្លាកលេខយកទៅជាមួយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ទៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here