វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ប្រចាំឆ្នាំ ២០២០ នៅស្រុកស្ទោង

0
54

កំពង់ធំ} ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ លើកទី២ អាណត្តិទី ៣ ប្រចាំឆ្នាំ ២០២០ នៅសាលាស្រុកស្ទោង ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជំនាញក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើនរូប។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធាន ក្រុមប្រឹក្សា ខេត្ត បាន លើកឡើងថា វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ថ្ងៃនេះគឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានអាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាមួយនឹងរដ្ឋបាលខេត្តរដ្ឋបាលក្រុងរដ្ឋបាលស្រុករដ្ឋបាលឃុំសង្កាត់តំណាងសង្គមស៊ីវិលនិងវិស័យឯកជនដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងផ្ដល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តកំពង់ធំប្រកបដោយចីរភាពនិងប្រសិទ្ធភាព ហើយរាល់បញ្ហានិងសំណូមពរអនុសាសន៍នានាសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាននៃខេត្តកំពង់ធំនេះ ព្រោះយើងទាំងអស់គ្នាចង់បាននូវការផ្ដល់សេវាសាធារណៈអំពីរដ្ឋបាលខេត្តរដ្ឋបាលក្រុងរដ្ឋបាលស្រុករដ្ឋបាលឃុំសង្កាត់ឲ្យកាន់តែល្អប្រសើរ។

នៅឱកាសនោះដែរ ឯកឧត្តម សុខ ហៃបានសង្កត់ធ្ងន់ថា សូមយើងទាំងអស់គ្នារួមទាំងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់អំពីគុណភាពនៃការទទួលបានព័ត៌មាន អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបទល្មើសគ្រប់រូបភាព ត្រូវតែខិតខំដោះស្រាយនូវសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង ឱ្យបានរួសរាន់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យវេទិកាសាធារណៈទទួលបាននូវគុណ ប្រយោជន៍ក្នុងការឆ្លើយតបពិត និងអោយស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។ឯកឧត្តម បានបន្ថែមថា សូមរួមចំណែកជាមួយគ្នាដើម្បីដោះបញ្ហាដែលនៅសេសសល់ដូចជាដោះស្រាយនូវការពិតៗ នៅនឹងមូលដ្ឋាន ការងារបង្កបង្កើនផល និងដោះស្រាយនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងឡាយដែលមានការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។ រួមគ្នាដោះបញ្ហាបន្តទៀត ដោយយើងមិនត្រូវទម្លាក់កំហុសលើអ្នកណាម្នាក់នោះទេពីព្រោះបញ្ហានេះវាមិនមែនកើតឡើងតែកម្ពុជាទេ គឺកើតឡើងនៅលើពិភពលោក ។

ចុងក្រោយឯកឧត្តម ឈុន ឈន់ ក៏បានក្រើនរំលឹកដល់អង្គវេទិការទាំងមូលព្រមទាំងប្រជាពលរដ្ឋទំាងអស់ សូមមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើររតាមដងផ្លូវត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគ យល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នា ពិសេសរួមគ្នាបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខា ភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ក្នុង អង្គ វេទិកា នេះ មានឃុំសំព្រោជមេឃុំកំពង់ចិនជើងព្រមទាំងប្រជាពលរដ្ឋបានលើកឡើងនូវសំណួរ និងសំណូមពរ ចំនួន២៨ ដើម្បីឱ្យ ក្រុមការងារ ធ្វើការ ឆ្លើយតប និង ដោះស្រាយ បញ្ហា ជូន ពួកគាត់ មានដូចជា៖- ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព -ការងារអភិវឌ្ឍន៍មូលដ្ឋាន ,ការផ្តល់សេវាសាធារណ: -ការធ្វើអត្តសញ្ញាណប័ណ្ណ ,ការចុះសំបុត្រអត្រានុកូលដ្ឋាន ,ការងារដីធ្លី និងការងារសាងសង់សំណង់,អគ្គសនី,ប្រព័ន្ធប្រឡាយទឹក -បញ្ហាកន្លែងដាក់សំរាម និងសំរាមនៅក្នុងផ្សារជាដើម។ អង្គវេទិការបានឆ្លើយតប ទៅនឹង សំណូមពរ មតិយោបល់ ដែលជា កង្វល់ នានា ខាងលើ ត្រូវបាន ក្រុមការងារ ថ្នាក់ ខេត្ត ពិសេស មន្ត្រី ជំនាញ បានធ្វើការ ឆ្លើយតប បំភ្លឺ និង ដោះស្រាយ ជូន ភ្លាមៗ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here