អនុគណកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍

0
25

កំពង់ឆ្នាំងៈអនុគណកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបើកកិច្ចប្រជុំត្រួតពិនិត្យអំពី វឌ្ឍនភាពនៃការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលក្រុមការងារលេខាធិការដ្ឋានបានអនុវត្តនាពេលកន្លងមក និង ដាក់ផែនការសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះ គឺធ្វើឡើងនៅសាលប្រជុំមន្ទីរសាធារណៈការនិងដឹកជញ្ជួនក្រោមអធិបតីភាពលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការ
ដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកលោកស្រីសមាជិកសមាជិកាលេខាធិការ
ដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍របស់អនុគណកម្មការសុវត្តិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាៈសមាជិក
សមាជិកាលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងបំពេញកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ទៅតាម
តួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាការធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍គ្រប់រូបភាពអោយប្រជាពលរដ្ឋបានយល់និងចូលរួម និងបានចុះធ្វើវិធានការរដ្ឋបាលរឹតបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅនីមួយៗដែលខេត្តបានកំណត់និងកាត់បន្ថយបានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។

លោក ឆាយ លាភា បានថ្លែងនូវការកោតសរសើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងចម្រុះទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោក ឆាយ លាភា បានមានប្រសាសន៍បន្តទៀតថាៈ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍អោយនៅកម្រិត
ទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់
ស្ថាបនរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាមដានពិនិត្យមើលដល់មន្រ្តីថ្នាក់ក្រោមអំពីការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់រថយន្ត ពេលបើកបរ និង បំផុសអោយមានការចូលរួមអោយកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

LEAVE A REPLY

Please enter your comment!
Please enter your name here