លោក ស៊ុយសែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល គួមានចំណាត់ការទៅលើលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពត ដែលបើកភ្លើងខៀវឱ្យមេឈ្មួញ កៅ ឆាំ កាយដីភ្នំធ្វើអាជីវកម្ម យ៉ាងអណាធិបតេយ្យ

0
19

ខេត្តកំពត : ប្រភពពីប្រជាពលរដ្ឋ នៅភូមិភ្នំតូច ឃុំ ស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្ននេះមេឈ្មួញ កៅ ឆាំ បានប្រើគ្រឿងចក្រ ជីកកកាយដី ដីភ្នំមួយកន្លែង ឋិតនៅភូមិ ភ្នំតូច ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ធ្វើអាជីវកម្ម តាមអំពើចិត្តយ៉ាងអាណាធិបតេយ្យរំលោភនឹងច្បាប់រដ្ឋដែលចែងថាដីភ្នំ ភ្នំគឺជាសម្បត្តិរបស់រដ្ឋ។

បើតាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តកំពត បានឲ្យដឹងថា ការដែលលោក កៅ ឆាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរំលោភលើច្បាប់រដ្ឋ គឺមានការឃុបឃិតបើកភ្លើងខៀវពីសំណាក់លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពត ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ចំណែកលោក ជាវ តាយ អភិបាលខេត្តកំពត បែរជារក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យលោក កៅ ឆាំ ប្រើគ្រឿងចក្រជីកកកាយក្រវ៉ាត់ដីភ្នំ ដែលជាសម្បត្តិរបស់រដ្ឋ ធ្វើអាជីវកម្មយ៉ាងរលូន។

តាមការបង្ហើបពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពត បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំ ជាពិសេសមានការឃុបឃិត បើកដៃពីសំណាក់លោក សោម វិចិត្រប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពត ទើបលោក កៅ ឆាំ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។

បញ្ហានេះគឺជារឿងដែលលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងលោក ជាវ តាយ អភិបាលខេត្តកំពត មិនគួរមើលរំលងនិងមិនគួរបណ្តែត បណ្តោយតទៅទៀតទេ ព្រោះភ្នំមួយនេះជាសម្បត្តិរបស់រដ្ឋ។

មន្ត្រីតូចតាចម្នាក់ បានឲ្យដឹងថា លោក កៅ ឆាំ កំពុងតែបំពានច្បាប់ ជីកកកាយដីភ្នំដែលច្បាប់ហាមឃាត់ គួរតែអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធ មានវិធានការ ទៅលើអ្នកដែលរំលោភយកដីរដ្ឋផង ឬមួយមន្ត្រីពាក់ព័ន្ធទាំងនោះ បានទទួលលាភសក្ការៈ ពីម្ចាស់អាជីវកម្មនោះហើយ បានជារក្សាភាពស្ងៀមស្ងាត់បែបនេះបណ្ដោយឱ្យមេឈ្មួញជីកកកាយដីភ្នំយ៉ាងអាណាធិបតេយ្យ។

ប្រភពមួយបានបង្ហើបឲ្យដឹងថា លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត ជាអ្នកឃុបឃិតឲ្យលោក កៅ ឆាំ កាយដីកាយថ្មភ្នំ ធ្វើអាជីវកម្មយ៉ាងគឃ្លើនដើម្បីជាថ្នូរនឹងផលប្រយោជន៍។

ដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែនិង ថាមពល គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត កំពត ព្រមទាំងបក្ខពួកជាបន្ទាន់ផង។

ជាពិសេសលោក ជាវ តាយ អភិបាលខេត្តកំពត មិនគួរបណ្តោយឲ្យលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាម ពលខេត្តកំពត ឃុបឃិតឲ្យលោក កៅ ឆាំ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតនោះទេ។

អង្គភាពយើងពុំអាចសុំការបំភ្លឺពីលោក សោម វិចិត្រ និងលោក កៅ ឆាំ បានឡើយពីព្រោះគ្មានលេខទូរស័ព្ទ តែនឹងព្យាយាមសុំការពន្យល់នៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here