
ខេត្តកំពង់ឆ្នាំង -នៅថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 2020 ក្រោមបទ
បញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងមានការសម្រប
សម្រួលនិតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញាកម្លាំងជំនាញ សហ
ការជាមួយអធិការនគរបាលស្រុកបរិបូណ៌និងអាជ្ញាធរមូល
ដ្ឋាន បានចុះប្រតិបត្តិការឲបង្ក្រាបករណី ជួញដូរចែកចាយនិងផ្ដល់ទីតាំង ១ ករណី ក្នុងភូមិស្រះកែវ ឃុំមេលំស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនខាងលើនេះកម្លាំងជំនាញបានឃាត់ខ្លួនជន
សង្ស័យម្នាក់ឈ្មោះគឹម ស៊ុន ភេទប្រុសអាយុ 39 ឆ្នាំរស់នៅភូមិ ស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនិងបានដកហូតវត្ថុតាងថ្នាំញៀនចំនួន 16 កញ្ចប់និងឧបករណ៍ប្រើ
ប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យខាងលើរួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលា
ការដើម្បីចាត់ការតាមនីតិវិធី៕
