អាជ្ញាធរស្រុកប្រាសាទបល្ល័ង្គនិងប្រធានពេទ្យសត្វខេត្តកំពង់ធំចាប់ផ្ដើមពង្រឹងច្បាប់ដល់អាជីវករស្ដីពីសុខភាពសត្វ ផលិតកម្មសត្វនិងអោយគោរពកាតកិច្ចបង់ពន្ធ

0
86

កំពង់ធំ= រដ្ឋបាលស្រុកប្រាសាទបល្ល័ង្គនិងការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត នៅរសៀលថ្ងៃទី២៥ខែវិច្ឆិការឆ្នាំ២០២០បានបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយនិងផ្សព្វផ្សាយពង្រឹងច្បាប់ស្ដីពីសុខភាពសត្វ ផលិតកម្មសត្វ ដើម្បីអោយអ្នកពាក់ព័ន្ធ អាជ្ញាធរដែនដី ម្ចាស់សត្តឃាតដ្ឋាន អាជីវករ យល់និងអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវ ដោយមានការចូលរួមពីមន្ត្រីជំនាញផលិតកម្មសត្វ និងបសុព្យាបាល អាជីវករ ម្ចាស់សត្តឃាតដ្ឋាន អាជ្ញាធរស្រុក ចៅសង្កាត់សរុបជិត៤០នាក់ នៅក្នុងសាលាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
លោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំបានលើកឡើងពីច្បាប់ស្ដីពីសុខភាពសត្វ ផលិតកម្មសត្វ និងប្រកាសសេចក្ដីណែនាំទៅដល់អ្នកពាក់ព័ន្ធក្នុងគោលបំណងពង្រឹងការយល់ដឹងដល់អាជីវករឱ្យយល់ដឹងកាន់តែច្បាស់បន្ថែមទៀតស្ដីពីសុខភាពសត្វ ផលិតកម្មសត្វ និងបានពិភាក្សារកដំណោះស្រាយនូវឧបសគ្គមួយចំនួនដែលអាជីវករកន្លងមកគេចវែសមិនព្រមចូលកាប់នៅក្នុងសត្តឃាតដ្ឋាន ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗដើម្បីអោយការងារទាំងឡាយមានភាពរលូននិងស្របច្បាប់ក្នុងឆ្នាំ២០២១ខាងមុខ។លោកតាន់ ម៉េងឆាង សង្កត់ធ្ងន់ថាប្រសិនបើមានសត្វ គោ ក្របី ជ្រូកនិងបក្សី ឈឺឬងាប សូមម្ចាស់សត្តឃាតដ្ឋានទាំងអស់កុំធ្វើពិឃាតឲ្យសោះព្រោះខ្លាចឆ្លងជំងឺប៉ះពាល់ដល់សុខភាពមនុស្ស គ្រោះថ្នាក់ទាំងខ្លួនឯងផ្ទាល់និងអ្នកដ៏ទៃខាតបង់ទាំងប្រយោជន៍ថែមទៀត ដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រូវចូលរួមចំណែក ការពារ ថែរក្សាអនាម័យអោយបានខ្ចាប់ខ្ចួន និងគោរពច្បាប់អាជីកម្មអោយបានត្រឹមត្រូវ។
លោក វណ្ណះ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង បានលើកឡើងថាសូមអោយអាជីវករ ម្ចាស់អាជីវកម្ម ដែលទទួលបានសិទ្ធវិនិយោគត្រូវគោរពនិងអនុវត្តន៍ច្បាប់អោយបានត្រឹម÷
ទី១/ ត្រូវអនុវត្តន៍តាមសៀវភៅបន្ទុកដែលបានចុះកិច្ចសន្យាជាមួយក្រសួងនិងស្ថាប័ន្ដពាក់ព័ន្ធនានា។
ទី២/ ត្រូវរៀបចំសត្តឃាតដ្ឋានអោយបានល្អស្របតាមស្ដងដាបច្ចេកទេសងាយស្រួលដល់បងប្អូនអាជីវករនាំសត្វទៅកាប់ក្នុងសត្តឃាតដ្ឋាន ។
ទី៣/ អាជីវករត្រូវបញ្ឈប់ការរអូររទាំ យកឡេះរឿងផ្លូវពិបាកឬផ្លូវឆ្ងាយតទៅទៀត ព្រោះម្ចាស់សត្តឃាតប្ដេជ្ញានិងបង្កើតទីតាំងរណបមួយកន្លែងទៀតនៅឃុំក្រយាសង្រ្គាមដើម្បីអោយបងប្អូនងាយស្រួលក្នុងការនាំសត្វចូលកាប់។
ទី៤/ អាជីវករត្រូវអនុវត្តកាតកិច្ចរបស់ខ្លួនអោយបានម៉ឹងម៉ាត់ទាំងអ្នកទទួលសិទ្ធវិនិយោគ និងអ្នកចែកចាយបន្ដ ត្រូវបង់ពន្ធ បង់ភាស៊ីអោយបានត្រឹមត្រូវនិងគ្រប់គ្នាក្នុងឆ្នាំ២០២០នេះដើម្បីបន្ដអាជីវកម្មក្នុងឆ្នាំ២០២១បន្ដទៀត បើអាជីវករណាដែលមិនគោរពតាមល័ក្ខខណ្ឌច្បាប់ទេមិនអនុញាតិអោយបន្ដអាជីវកម្មតទៅទៀតទេ។
ទី៥/ មន្រ្ដីជំនាញត្រូវប្រមូលចំណូលអោយបានត្រឹមត្រូវ មិនត្រូវលាក់លៀមធ្វើយ៉ាងណាកុំអោយមានអាជីវករមានការប្ដឹងផ្ដល់៕ប៊ុនរិទ្ធី

LEAVE A REPLY

Please enter your comment!
Please enter your name here