កុមារីម្នាក់ឆ្លងប្រឡាយទឹកជ្រៅទៅរកខ្យង អកុសលលង់ទឹកស្លាប់

0
126

កំពង់ធំ៖ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះកុមារីម្នាក់លង់ទឹកស្លាប់បាត់បង់ជីវិត ខណៈឆ្លងប្រឡាយទឹកជ្រៅទៅរកខ្យង។

ហេតុការណ៍នេះកើតឡើងនៅតំបន់ប្រឡាយទឹក បឹងអញ្ចាញ ភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហោ ចន្ទ្រា ភេទស្រី អាយុ ០៩ឆ្ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ។

តាមការរៀបរាប់ឲ្យដឹងពី ឈ្មោះ បៀន សីហា ភេទស្រីអាយុ ១២ឆ្នាំ មានទីលំនៅជាមួយគ្នា ឲ្យដឹងថា
នៅវេលា ម៉ោងប្រហែល ១១និង០០នាទី ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ និងខ្លួនបានទៅរកខ្យង នៅតំបន់បឹងអញ្ចាញភូមិស្លែង ឃំុក្ដីដូង ដល់វេលាម៉ោងប្រហែល ១២និង ៣០នាទី ជនរង គ្រោះបានដើរឆ្លងប្រឡាយទឹក តែដោយ ប្រឡាយមានទឹកជ្រៅ ហើយ ជនរងគ្រោះមិនចេះហែលទឹក ក៏បានលង់ទឹក ហើយខ្លួនបានរត់ទៅហៅឪពុករបស់ខ្លួនឈ្មោះឈុំ បៀន អាយុ៥២ឆ្នាំ អោយទៅជួយជនរង គ្រោះ បន្ទាប់ពីស្រង់ជនរងគ្រោះបានមកលើគោគគឺស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍ និងរដ្ឋបាលមូលដ្ឋានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ មិនឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ ។

ក្រោយពីពិនិត្យ និងធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here