សមត្ថកិច្ចនគរបាលបង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនមនុស្ស២នាក់ នៅស្រុកបរិបូណ៌

0
30

កំពង់ឆ្នាំង៖ ក្នុងស្មារតីអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នង ការនគរបាលខេត្តកំពង់ឆ្នាំង និងសម្រប សម្រួលផ្នែកច្បាប់ដោយ លោក អុិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលបង្ក្រាបករណីប្រើ ប្រាស់ ជួញដូរ និងរក្សាទុកសារធាតុញៀនខុសច្បាប់ ២ករណី ឃាត់ខ្លួនមនុស្ស២នាក់ ។

លោក វរសេនីយ៍ឯក ហ៊ុលនវាសនា ស្នងការរង ទទួលផែនគ្រឿងញៀន បានឲ្យដឹងថាការបង្ក្រាបករណីទី១ធ្វើឡើង នៅវេលាម៉ោង ១៣ និង២០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ថាច់ សូលីដា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងដកហូតបានថ្នាំញៀន១កញ្ចប់ រួមនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ដោយឡែកករណីទី២ សមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោង១៩និង០០ នាទី ថ្ងៃដដែល នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឈ្មោះ គឹម ស៊ុន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងដកហូតវត្ថុតាង:ថ្នាំញៀនចំនួន ១៦កញ្ចប់ និងសម្ភារៈសម្រាប់ជកមួយចំនួន ។

ជនសង្ស័យទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញកំពុង ធ្វើការសាកសួរនិងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here