រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនវិបុលអ៊ិចប្រេសបើកបុកគោយន្តកន្រៃ្តបណ្ដាលអោយស្លាប់មនុស្សម្នាក់និងរបួសម្នាក់ព្រមទាំងខូចខាតទ្រព្យសម្បត្តិតិចតួច

0
25

សៀមរាប= គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកអ្នកដំណើរបុកជាមួយគោយន្តកន្រៃ្តក្នុងទិសដៅបញ្ចាស់ទិសគ្នាពីកើតទៅលិចបណ្ដាលអោយរបួសមនុស្សម្នាក់និងស្លាប់ម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៥៥នាទីថ្ងៃពុធ១០កើតខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ០៦ត្រង់ចំណុចផ្លូវបំបែក ចន្លោះបង្គោលគីឡូម៉ែត្រ២៤៥ទៅ២៤៦ខាងកើតរបងអនុវិទ្យាល័យស្ពានត្នោត ស្ថិតក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា រថយន្តក្រុមហ៊ុនវិបុលអ៊ិចប្រេស ម៉ាកFONTON ផ្លាកលេខភ្នំពេញAF- 7151ប្រភេទដឹកអ្នកដំណើរធុនតូច១៥កៅអី ផលិតឆ្នាំ២០១៥ ពណ៌ស បានបើកបុកគោយន្តកន្រៃ្ត ម៉ាក KUBOTA ពណ៌ក្រហម ក្រោយកើតហេតុតៃកុងរថយន្ដឃើញហេតុមិនស្រួលក្រោកស្ទះរត់បាតស្រមោល ពុំស្គាល់អត្តសញ្ញាណ។
ចំណែកអ្នកបើកបរគោយន្តកន្រៃ្តក្នុងគោលបំណងទៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ មានឈ្មោះ អ៊ាត ប៉េត ភេទប្រុស អាយុ១៦ឆ្នាំ (ស្លាប់)និងកន្លែងកើតហេតុ និងអ្នករួមដំណើរ ០២នាក់ ទី១.ឈ្មោះ ចាន់អៀតអាយុ៤១ឆ្នាំត្រូវជាឪពុក។ ទី២.ឈ្មោះ អៀន សឿន អាយុ៤០ឆ្នាំត្រូវជាម្ដាយ បានរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទឺពេទ្យមណ្ឌល់សុខភាពស្ពានត្នោត។
លោកវរសេនីយឯក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែងបានបញ្ចាក់ក្នុងរបាយការថា មូលហេតុរថយន្តបើកឡើងជេងវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់ បណ្ដាលអោយកើតមានគ្រោះថ្នាក់ចរាចរណ៍!ក្រោយកើតហេតុត្រូវបានកម្លាំងជំនាញចុះវាស់វែងនិងធ្វើកំណត់ហេតុតាមនិតិវិធី។
ចំណែកសាកសពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី (សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដោយក្ដីអនុគ្រោះ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here