បញ្ហាប្រឈមនិងសំណូមពរនានា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ត្រូវបានដោះស្រាយជូនពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

0
21

(កំពង់ធំ)៖សំណួរ សំណូមពរ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅតាមបណ្តាភូមិ-ឃុំ ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី តបណ្តាញអគ្គិសនី ជួសជុលនិងស្ថាបនាផ្លូវ ស្តារទំនប់ទឹក ខ្វះទឹកធ្វើស្រែចំការ និងបទល្មើសនេសាទដាក់ស្បៃមុង ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធបំភ្លឺឆ្លើយតបនិងដោះស្រាយជូនភ្លាមៗនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ។
វេទិកាផ្សព្វផ្សាយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាស្រុកកំពង់ស្វាយស្ថិតនៅភូមិព្រៃប្រស់ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងតំណាងបងប្អូនប្រជាពលរដ្ឋ។
ថ្លែងនាឱកាសនោះឯកឧត្តម ឈុន ឈន់ បានឲ្យដឹងថា ៖ គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង។

ឯកឧត្តម សុក ហៃ បានលើកឡើងថាវេទិកាដែលធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខជាពិសេសនោះនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភរួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅដើម្បីឲ្យវាគ្មិនបកស្រាយនិងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕
ឯកឧត្តម សុក ហៃ បានសង្កត់ធ្ងន់ថាអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់អំពីគុណភាពនៃការទទួលបានព័ត៌មាន អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងបញ្ហាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងបទល្មើសគ្រប់រូបភាព ត្រូវតែខិតខំដោះស្រាយនូវសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង ឱ្យបានរួសរាន់ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យវេទិកាសាធារណៈទទួលបាននូវគុណប្រយោជន៍ក្នុងការឆ្លើយតបពិតប្រកដ និងអោយស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។

LEAVE A REPLY

Please enter your comment!
Please enter your name here