ដីព្រៃភ្នំ ឧទ្យានជាតិបូទុមសាគរ គ្រប់គ្រងដោយបរិស្ថាន ត្រូវ មេគយឈ្មោះ ស្នា កាប់យកដីធ្វើកម្មសិទ្ធិឯកជន

0
23

ខេត្តកោះកុង : បែកធ្លាយមេគយឈ្មោះ ស្នា បានធ្វើសកម្មភាពជួលកម្មករទៅកាប់ដីព្រៃភ្នំប្រមាណជាង៣០ហិកតា ហើយដីព្រៃភ្នំដែលលោកគយ ស្នា ជួលមនុស្សអោយកាប់នេះ ស្ថិតនៅចំណុចគេហៅចេក ខ្នងភ្នំព្រែកគល់ ស្ថិតនៅក្នុងភូមិថ្មី និងភូមិចំការលើ ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះសូមមិនបញ្ចេញឈ្មោះបាននិយាយថា មានមេគយម្នាក់ គេហៅ គយស្នា នៅឈរជើងទីកន្លែងគយអណ្ដូងទឹក ក្នុងឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ហើយគយស្នានេះ ក៍មានផ្ទះមួយខ្នងនៅទល់មុខសាលាឃុំ អណ្ដូងទឹកផងដែរ។
តាមប្រភពពីប្រជាពលរដ្ឋបន្ថទៀតថា គយស្នា បានទៅ ទិញដីព្រៃភ្នំ ក្នុងមួយហិកតា១៥០០ដូល្លា ហើយជួលកម្មករអោយកាប់ព្រែ មួយហិកតាចំនួន៣០០ដូល្លាទៀត ប្រភពដដែលបន្តទៀតថា មេគយស្នា កាប់ដីព្រៃនេះ ដើម្បីដាំដំណាំកូនស្វាយ២០០ដើម ហើយនិងដាំដំណាំផ្សេងៗទៀតធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រភពដដែលបន្ថែមទៀតថា មេគយស្នា បានដាក់មេការម្នាក់អោយជួយមើលដីនេះ ហើយដីនេះបានដាំកូនស្វាយកែវរមៀតចំនួន២០០ដើមរួចរាល់ហើយដែរ។ ពលរដ្ឋនោះបន្តថា មេគយស្នានេះ បានអោយមេការរបស់គេទិញដីភ្នំនេះបន្តទៀត នៅក្នុងតំលៃ៥០០ដូល្លាក្នុងមួយហិកតា ហើយអោយជួលកម្មករកាប់ព្រៃ៣៥០ដូល្លា ហើយរឿងកាប់ព្រៃទាំងអស់នេះ ខាងមេគយស្នា គេអ្នកធានាខាងបរិស្ថាន រឿងកាប់ដីព្រៃនេះ តែបើខាងអង្គការសម្ព័ន្ធសត្វព្រៃ ហៅថា ស្វាយអេតនោះ មេគយស្នា នេះមិនធានាទេ បើឃើញមកហើយឬដឹងដំណឹង អោយអ្នកកាប់ព្រៃនោះរត់ទៅ គេមិនធានាខុសត្រូវឡើយ នេះជាប្រភពព័ត៌មានដែលទទួលបានពីពលរដ្ឋនៅទីនោះផ្ទាល់មាត់។
អ្នកសារព័ត៌មានបានទូរស័ព្ទទៅមេភូមិ សន ចេក បានឆ្លើយថា រឿងគេកាប់ព្រៃនោះគាត់មិនបានដឹងទេ ឬ ដីព្រៃនេះនៅលើ ខាងបរិស្ថាន និង មេព្រៃគេទេ ហើយដី ឧទ្យានជាតិទេ គាគ់មិនដឹងទេ មេភូមិបន្តថា កន្លងមក គាត់បានប្រជុំ ប្រាប់ប្រជាពលរដ្ឋដែរថាមិនអោយទៅកាប់ដីព្រៃភ្នំទាំងអស់ទេ នេះជាកាលើកឡើងរបស់មេភូមិ សន ចេក។
អ្នកសារព័ត៌មាន បានទូរស័ព្ទទៅលោកមេឃុំ ថ្មស ឈ្មោះ អិក កួន ដើម្បីសួរនាំក្នុងការកាប់ទន្ទ្រានដីភ្នំនេះ តែតេទូរស័ព្ទចូលលោកមេឃុំ តែទូរស័ព្ទមិនលើក។

ពាក់ព័ន្ធរឿងកាប់ដីព្រៃភ្នំនេះ អ្នកសារព័ត៌មានយើងបាន ទូរស័ព្ទទៅលោក តាំង ផាន់ណារិទ្ធ ជាមេព្រៃស្រុកបូទុមសាគរ បានតេចូល២ដង តែមិនមានអ្នកលើកទូរស័ព្ទទេ។

ចំណែកលោក អុឹង មន្នី ហៅតាវ៉ាត ជានាយកបរិស្ថាន ឧទ្យានជាតិបូទុមសាគរ ទូរស័ព្ទចូល២ដង តែមិនមានអ្នកលើក។

ពាក់ព័ន្ធនៅក្នុងការកាប់ទន្ទ្រានរានយកដីព្រៃភ្នំ នៅចំណុចភ្នំព្រែកគល់នេះ ដែលមានឈ្មោះ ហុិន វាសនា ហៅគយស្នា នេះ អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក ហុីន វាសនា ហៅគយស្នា លោកថា ជាប់រវល់ហើយបិទទូរស័ព្ទតែម្ដងទៅ។

ពាក់ព័ន្ធការកាប់ទន្ទ្រានរានយកដីព្រៃភ្នំពីសំណាក់ លោក ហុិន វាសនា ដែលជាមេគយ មានលុយមានអំណាចឃុបឃិតគ្នាជាប្រព័ន្ធ នៅក្នុងការកាប់ដីព្រៃភ្នំប្រមាណ៣០ហិកតានេះ អាចនិងមានភ្លើងខៀវ ពីជំនាញដែលពាក់ព័ន្ធ ទើបលោក ហុិន វាសនា ហៅគយស្នា អាចកាប់ព្រៃឈើយកដីធ្វើជាកម្មសិទ្ធបានយ៉ាងរលូនដោយគ្មានញញើតច្បាប់ឡើយ ពីព្រោះ
លោក ហុិន វាសនា ហៅគយស្នា បានធ្វើជាមេគយមួយ រយៈប្រចាំការនៅក្នុងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរខេត្តកោះកុងនាពេលកន្លងមក ហើយបានដឹងពីភូមិសាស្រ្តទឹកដីនេះទើបអោយបក្ខពួកមេការទៅកាប់ដីព្រៃភ្នំនេះ។

កន្លងមករដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ហាមឃាត់មិនអោយមានការកាប់ ទន្ទ្រានដីព្រៃភ្នំទាំងអស់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ បើបងប្អូនណា នៅតែកាប់ទន្ទ្រានដីព្រៃទៀតនោះ នឹងអាចជាប់ពន្ធនាគារ ពី៥ឆ្នាំទៅដល់១០ឆ្នាំ ក៏ប៉ុន្តែ លោក ហុិន វាសនា ហៅគយស្នា មិនខ្លាចច្បាប់នៅតែកាប់ដីព្រៃភ្នំដដែល។

សូមអោយឯកឧត្តម គុណ ញឹម អគ្គនាយកគយទូទាំងប្រទេស មេត្តាយកលោក ហុិន វាសនា ហៅគយស្នា ទៅធ្វើការដុះក្អែល វះកាត់ចេញម្ដងហើយ។
ជាពិសេសនោះ ខាងអង្គភាពប្រឆាំងអំពើពុករលួយដាក់ការសើបអង្កេតចំពោះលោក ហុិន វាសនា ហៅគយស្នានេះផង បើមិនដូច្នោះទេ ដីព្រៃឈើដីភ្នំទាំងអស់នេះអស់ដោយសារលោក ហុិន វាសនា ហៅគយស្នានេះហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here