ជនសង្ស័យ៨នាក់ ឆ្លើយថាប៉ូលិសប៉ុស្តិ៍ស្រះចកម្នាក់ ជាមេ

0
94

ភ្នំពេញ ៖ ប្រភពមួយបានលួចបង្ហើបនៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នគរបាលម្នាក់ ឈ្មោះ ហីង តុលា អាយុ ៣១ឆ្នាំ ឋានន្តរស័ក្ត អនុសេនីយឯក នៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ត្រូវបានឃាត់ខ្លួន កាលពីេវលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀន រួចបញ្ជូនចាត់ការតាមនីតិវិធី ។

លោកមេប៉ុស្តិ៍ស្រះចក ពុំទាន់បញ្ជាក់ពីករណីនេះនៅឡើយទេ ដោយក្រុមការងារយើង បានសាកសួរតាមប្រព័ន្ធតេលាក្រាម និងខលសាកសួរ មិនលើកទូរស័ព្ទ តែប្រភពបង្ហើបទៀតថា ប៉ូលិសម្នាក់នេះ ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ជនសង្ស័យ៨នាក់ បានចង្អុរថា ប៉ូលិសនេះជាអ្នកជួយសម្រួលដល់ពួកគេ និងមានពាក់ព័ន្ធការផ្ដល់ថ្នាំផងដែរ ។ នគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ពិតជាមានការឃាត់ ជនសង្ស័យ ហ៊ីង តុលា នេះពិតប្រាកដមែន ។

សូមជម្រាបថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានបង្ក្រាប បទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ និង២៤ ខែវិច្ឆិកាឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប៨នាក់ ដោយបានដកហូតសារធាតុញៀន ចំនួន ២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត បន្ទាប់មកក៏ឃាត់ប៉ូលិសខាងលើតែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here