គ្រាន់តែស្រែកហៅប្រពន្ធ ត្រូវជនញៀនស្រាកាប់ពីរកាំបិតរបួសធ្ងន់

0
254

បន្ទាយមានជ័យ : យុវជនម្នាក់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរីដើម្បីសង្គ្រោះបន្ទាន់ ខណៈត្រូវជនដៃដល់កាប់ពីរកាំបិតរួចគេចខ្លួន។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦យប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិអូរប្រាសាទឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា
ជនដៃដល់មានឈ្មោះ ហុង ហួច ភេទប្រុសអាយុឆ្នាំ៣៧ រស់នៅភូមិអូរប្រាសាទឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ចំណែកជនរងគ្រោះឈ្មោះ ទូច ផង់ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា ។នគរបាលមូលដ្ឋានបានបន្តថាតាមការឲ្យដឹងពីជនរងគ្រោះ នៅមុនពេលកើតហេតុនោះ ខ្លួនបានដើរស្រែកហៅរកប្រពន្ធពីចម្ងាយ ជនបង្កឈ្មោះហុង ហួច កំពុងតែផឹកស្រាស្មានតែស្រែកជេ
ខ្លួនក៏ទាញកាំបិតហាន់ដើមចេកប្រវែងកន្លះម៉ែត្រ កាប់សំដៅមកលើខ្លួនត្រូវចំក្បាលលើសៀតថ្កាខាងឆ្វេង១កាំបិតនិង ស្មា១កាំបិតរងរបួសធ្ងន់។ ក្រោយធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here