
នៅយប់ថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ 2020 ដោយមានការណែនាំជា ប្រចាំ និងដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រីហួតសុធី ស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានឃាត់ខ្លួន ជនសង្ស័យ 01 នាក់ នៅចំណុចភូមិថ្នល់ដាច់ ឃុំគោកមន ស្រុកបន្ទាយអំពិល ពាក់ព័ន្ធករណីចែកចាយរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ជនសង្ស័យឈ្មោះ អោ កញ្ញា ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខកសិករ រស់នៅភូមិ- ឃុំគោកមន ស្រុកបន្ទាយអំពិល ,
*ដកហូតវត្ថុតាង* ៖ ម៉ាទឹកកក(ICE) ១ កញ្ចប់ធំ និង ១ កញ្ចប់តូច ស្មើ ២៧.៩០ ក្រាម, ទូរស័ព្ទដៃ ២ គ្រឿង , ម៉ូតូ កែច្នៃ ១ គ្រឿង , អត្តសញ្ញាណប័ណ្ណ ១ សន្លឹក និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន ជំនាញកំពុងធ្វើការសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនិតិវិធី ។
