អីយ៉ាស្ងាត់ៗទើបឡើងមុខតំណែងថ្មីមិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

0
47

ខេត្តពោធិ៍សាត់បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកតដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ជា ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ

ខេត្តពោធិ៍សាត់÷មួយរយៈពេលកន្លងមកនេះមិនថារដូវប្រាំងឬរដូវវស្សានោះឡើយបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ដែលស្ថិតក្នុង ឃុំ សន្ទ្រែ ស្រុក ភ្នំក្រវ៉ាញខេត្តពោធិ៍សាត់បានកើនឡើងរីកដូចផ្សិតមានក្រុមឈ្មួញដាក់ម៉ាសុីនជាច្រើនគ្រឿងលាន់រំពងព្រៃអា កាប់ ផ្តួលរលំ បំភ្លេចបំផ្លាញធនធានធម្មជាតិយ៉ាងអាណាធិបតេយ្យ នៅលើទឹកដីក្នុងស្រុកភ្នំក្រវ៉ាញមួយនេះ រីឯ អ្នកទៅបង្ក្រាបគ្មាននោះទេ មានតែអ្នកទៅ ដើរប្រមូលលុយពុករលួយ ទៅវិញ ជាពិសេសយកជូនលោក ប៉ាន់មរកតជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលអង្គុយរង់ចាំទទួលប្រយោជន៍ពីកូនចៅរបស់ខ្លួនដោយមិនខ្វល់ពីរកាតព្វកិច្ចនោះឡើយ ដោយមានការខ្សិបតៗគ្នាថាលោកមានខ្សែរយៈខ្នងធំនៅពីក្រោយខ្នងទើបលោកហ៊ានគគ្រើផ្គើន និង បទបញ្ជារប្រមុខថ្នាក់ដឹកនាំ បង្កើតឲ្យមានបទល្មើសការកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ និងបណ្ដែតបណ្ដោយឱ្យពួកឈ្មួញរុករៀនទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដោយឃុមឃិតគ្នាជាប្រពន្ធ័ជាមួយអ្នកមានអំណាចក្នុងស្រុកភ្នំក្រវ៉ាញនោះផងដែរ។

ជាក់ស្តែងនៅក្នុង ខែ វិច្ឆិការ ឆ្នាំ២០២០ថ្មីៗនេះមានអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានរិះគន់ទៅលើប្រធានស្នាក់ការបឹងខ្លុងនិង លោក គឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ថាមានបទល្មើសព្រៃឈើមានពាសពេញព្រៃក្នុងដែនរបស់លោកតែលោកបែជាឆ្លើយថា គ្មានបទល្មើសនោះទេទៅវិញ ការឆ្លើយតបបែបនេះហាក់បីដូចជាគ្មានការទទួលខុសត្រូវនោះឡើយ ដោយសារនាយកដែនបរិស្ថានរូបនេះ ចាញ់បារមីទឹកប្រាក់ របស់ក្រុមឈ្មួញគ្រប់ៗរូប។

យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកអស់ដឹកបង្គោលរបង នឹងរស់នៅក្បែរតំបន់នោះ បានបង្ហើបឲ្យដឹងថាចាប់តាំងពីរលោកនាយកដែនជម្រកបរិស្ថានរូបនេះមកកាន់តំណែងអស់រយៈពេលជិត១ឆ្នាំមកនេះ គេអង្កេតឃើញថាមានភាពអសកម្មនិងការងារយ៉ាងខ្លាំង នឹងគ្មានសមត្ថភាពដឹកនាំកម្លាំងចុះបង្ក្រាបឈ្មួញឈើណាម្តងនោះទេ ដែលគេសង្ស័យថា ជាបក្សពួករឺក៌ជាឆ្នាំងបាយ។

ដោយឡែកនៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅផ្តិតយករូបភាពបទល្មើសព្រៃឈើក្នុងចំណុចអំពិលក្នុង ឃុំ សន្ទ្រែ ស្រុក ភ្នំក្រវ៉ាញខេត្តពោធិ៍សាត់បានជាច្រើនរូបភាពមានប្រភេទឃ្នាប ក្តា និងឈើឡាំងរាប់រយកំណាត់នៅរាយពេញព្រៃមានឈឺខ្លះកំពុងទម្លាក់ពីលើភ្នំនិងឈើខ្លះទៀតដែលក្រុមឈ្មួញដឹកយកមកស្តុបទុកជាច្រើនកន្លែងបម្រុងដឹកចេញទៅតាមច្រកនីមួយៗនិងមានការកាប់ទន្ទ្រានរុករៀនទន្ទ្រានយកដី នៅក្នុងដែនជម្រកធ្វើជាកម្មសិទ្ធិជាច្រើនកន្លែងកក្តាទាំងគឺជាការបើកភ្លើងខៀវ ព្រោះសកម្មភាពទាំងអស់នេះក៌មានការឃុបឃិតគ្នាជាប្រពន្ធ័ ពីថ្នាក់ភូមិឃុំ រហូតដល់ស្រុក ទើបមានការដើរបាញ់ថ្នាំក្រហមខណ្ឌព្រំកំណត់ម្ចាស់នីមួយៗទើបរៀបឯកសារដោយយកលេសថា ឆ្វៀលដីជូនប្រជាពលរដ្ឋ ។

ម្ដងនេះគ្រប់ទឹកហើយ លោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បើកភ្លើងខៀវទាំងដីទាំងឈើព្រមគ្នាតែម្តង

យោងតាមប្រភពប្រជាពលរដ្ឋបានសំណូមពរទៅដល់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាឯកឧត្តម វេងសាខុន រដ្ឋ មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះត្រួតពិនិត្យស៊ើបអង្កេតអោយបាន សុីជម្រៅទៅលើ លោកប៉ាន់មរកតដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់និង លោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ដើម្បីចាត់ទុកជាគំរូ ល្អដល់ប្រធានមន្ទីរផ្សេងៗទៀត។

អង្គភាពសារពត៌មានយើងបានផ្សព្វផ្សាយខាងលេីនេះ ជាកាជំរាបជូនដំណឹង ដល់ ថ្នាក់ ដឹកនាំខាងលើៗឲ្យបានជ្រាបជាព័ត៌មានជាពិសេស រាយការជូនដល់ឯកឧត្តម គណ:បញ្ជាការឯកភាពខេត្ត ពោធិ៍សាត់ ដេីម្បី ជ្រាបជាព័ត៌មាន ហើយ សង្ឃឹមថា ថ្នាក់ដឹកនាំខាងលើលោកជ្រាបជាព័ត៌មានហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្ដម គណ:បញ្ជាការឯកភាពខេត្តនឹងរិះរកមធ្យោបាយណាមួយ ដើម្បីមានវិធានការទប់ស្កាត់
និងសូមចាត់កម្លាំងជំនាញឱ្យចុះពិនិត្យមើលចំណុចខាងលើឲ្យទាន់ពេលវេលានិងទទួបានជោគជ័យ ផងដែរ។។

សារព័ត៌មានគេហទំព័រខ្មែរថ្ងៃនេះយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះសូមអរគុណ។

LEAVE A REPLY

Please enter your comment!
Please enter your name here