ថ្មីទៀតហើយទីតាំងរោងបោះប៊ូលមួយកន្លែងមានដាក់កញ្ជក់ទូរទស្សន៏លេងភ្នាល់ល្បែងឡូតូចាក់លុយតាមប្រព័ន្ធអុិនធើណេត

0
54

(បាត់ដំបង)សេចក្តីរាយការណ៏ពត៌មានជាបឋមទីតាំងមួយកន្លែងស្ថិតនៅទល់មុខសាលាសុវណ្ណភូមិ មានដាក់ឲ្យមនុស្សជាច្រើននាក់ចូលលេងបោះប៊ូលនិងមានទូរទស្សន៏លេងភ្នាល់ល្បែងឡូតូដាក់លុយតាមប្រព័ន្ធអុិនធើណេតជាប្រចាំថ្ងៃ ស្ថិតនៅត្រង់ចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

ប្រភពពីអ្នកដែលញៀនទៅនឹងល្បែងឡូតូភ្នាល់តាមអុិនធើណេតនៅត្រង់ចំណុចខាងលើនោះដោយមិនបានប្រាប់ពីអត្តសញ្ញាណឈ្មោះគាត់បានលួបបង្ហើបប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងកាលពីរសៀលថ្ងៃទី២៧ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង១២និង៥៨នាទីថា ជារៀងរាល់ថ្ងៃគិតចាប់ពីម៉ោង៩ទៅម៉ោង១០ព្រឹកនោះគឺមានមនុស្សចូលទៅលេងកន្លែងនោះហើយរហូតដល់ល្ងាច ដោយអ្នកខ្លះលេងបោះប៊ូលទៅនឹងភាគច្រើនលេងឡូតូភ្នាល់ដាក់លុយតាមប្រព័ន្ធអុិនធើណេត។

គួរបញ្ជាក់ដែរថាមតិមហាជនជាច្រើនក៏ដូចប្រជាពលរដ្ធដែលរស់នៅក្បែរទីតាំងខាងលើនេះមានការងឿងឆ្ងល់ថាតើកន្លែងបើកឲ្យលេងប៊ូលនិងមានដាក់ទូរទស្សន៏ឡូតូភ្នាល់គ្នាដាក់លុយហើយស្រែកហោខ្លាំងៗទៀតនោះ។ហើយមួយវិញទៀតជាប់នៅនឹងសាលារៀនផងមិចក៏ជាបើកដំណើរបានរលូនយ៉ាងដូចច្នេះទៅវិញរឺមួយកន្លែងទីតាំងខាងលើនេះមានខ្នងបង្អែកធំៗនៅពីក្រោយហើយទើបបានជាគ្មានសម្ថកិច្ចរឺមន្ត្រីជំនាញពាក់ព័ន្ធណាហ៊ានមកក្បែរបែបនោះសោះតែម្តង។

ជាមួយគ្នានេះមួយរយះកន្លងទៅថ្មីៗឯកឧត្តមនាយឧត្តមសេនីយ៏ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញសេចក្តីថ្លែងការថា គ្រប់បណ្តារាជធានីក្រុងស្រុកត្រូវធ្វើការផ្អាកជាបណ្តោះអាសន្ននៅកាសុីណូល្បែងភ្នាល់ចាក់បាល់ ឡូតូតាមប្រព័ន្ធអុិនធើណេតគ្រប់ប្រភេទជាដាច់ខាត។

ជុំវិញករណីទីតាំងរោងដែលបើកឲ្យមនុស្សចូលលេងបោះប៊ូលនិងដាក់ឡូតូតាមប្រព័ន្ធអុិនធើណេតនៅត្រង់ចំណុចខាងលើនេះផងដែរក្រុមការងារពត៌មានយើងពុំអាចសុំការបកស្រាយពីម្ចាស់ថាតើច្បាប់អនុញ្ញាតិនោះមានដល់កំរិតណាទេព្រោះពុំស្គាល់ឈ្មោះនិងមិនមានលេខទំនងទំនងបាន។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here