ឈ្មោះ ឃឹម ប៊ុនធឿន សង្ស័យបានលួចរថយន្ត LEXUS RX 400h រួចយកមកក្លែងផ្លាកលេខផ្សេង ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួន

0
26

កំពង់ឆ្នាំងៈ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ក្រោយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងទទួលបានដីកាសម្រេចបើកការស៊ើបអង្កេតជាក់ស្តែងពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចសង្កាត់ខ្សាម ខេត្តកំពង់ឆ្នាំង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់រថយន្តមួយគ្រឿង ម៉ាក LEXUS RX 400h ពណ៌ សរ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ BD-9326 ដែលមានជនសង្ស័យឈ្មោះ ឃឹម ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាម្ចាស់រថយន្ត។ ឈ្មោះ ឃឹម ប៊ុនធឿន នេះមានមុខរបរ ជាម្ចាស់ការ៉ាសធ្វើឡានមួយកន្លែង និងជាឈ្មួញដុះស្លែរកស៊ីទិញលក់តែរថយន្តអត់ពន្ធទំនើបៗ ដូចជា CAMERY 2012, TUNTRA 2020, GS300, LEXUS RX 330 ឬ RX 400h , MAZDA PICK UP និងរថយន្តសេរីទំនើបៗជាច្រើនទៀត ដោយរថយន្តមួយគ្រឿងៗតម្លៃ ចន្លោះពី ៧.៥០០$ ដុល្លារអាមេរិក ត្រឹម ២០.០០០$ ហើយការទិញលក់នោះខ្លួនមានបក្ខពួកខ្លួន និងឈ្មួញមួយចំនួនចាំទិញរថយន្តទាំងនោះ រីឯឯកសារឈ្មោះ ឃឹម ប៊ុនធឿន នេះ ជួយរៀបចំឯកសារក្លែងក្លាយឱ្យ និងជាអ្នកបំពាក់ផ្លាកលេខរថយន្តក្លែងដែលខ្លួនបានទិញពីក្រុមចោរឱ្យថែមទៀតផង។ ចំពោះផ្លាកលេខឡាន គឺជាផ្លាកលេខដែលចោរលួចយកមកលក់ឱ្យ ហើយឈ្មោះ ឃឹម ប៊ុនធៀន តែងតែទិញទុកដើម្បីទុកសម្រាប់បំពាក់លើរថយន្ត ។ ដោយឡែករថយន្តដែលឃាត់បានខាងលើ កំពុងតែស៊ើបអង្កេតបន្តថា ជារថយន្តដែលលួចគេមក ឬ ជារថយន្តបានទិញមកពីណា។

គួរបញ្ជាក់ថារថយន្តម៉ាក LEXUS RX 400h ពណ៌ ស ដែលពាក់ផ្លាកលេខ ភ្នំពេញ BD-9326 ក្រោយការស្រាវជ្រាវ ឃើញថា ជាផ្លាកលេខរបស់រថយន្ត តូយូតាហាយឡិនឌឺ (HIGH LANDER) ស៊េរី ឆ្នាំ ២០០២ ពណ៌ខ្មៅ និងមានម្ចាស់កម្មសិទ្ធិឈ្មោះ GUO CHAOYANG (គ័រ ឆូវយ៉ាង) រស់នៅភ្នំពេញ មិនមែនជាផ្លាកលេខរថយន្ត LEXUS RX 400h ពណ៌ ស ឡើយ។

ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអំពាវណាវដល់សាធារណៈជនដែលបានបាត់ផ្លាកលេខរថយន្ត ឬបាត់រថយន្តដូចមានក្នុងភិនភាគក្នុងរូបភាពនេះអាចមកទំនាក់ទំនងនៅស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង និងភ្ជាប់មកជាមួយឯកសាររថយន្តមកជាមួយផង។

មានវីដេអូរ និងរូបភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here