កំដរបុណ្យសពករណីពុលទឹក បាញ់ថ្នាំ ឪឡឹក នាំគ្នាផឹកស្រាស និង ស្រាថ្នាំពុល៣៣នាក់កំពុងដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

0
74

…………………………..
កំពង់ឆ្នាំង ៖ មនុស្សប្រុស ស្រីចំនួន៣៣នាក់ កំពុងដឹកមកសង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ដោយសារពួកគាត់មានអាការ:ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និង ស្រាថ្នាំ កំដរបុណ្យសព ដែលស្លាប់ដោយសារពុលទឹក នៅស្រុកទឹកផុស ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន
មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថារហូត
ដល់ព្រលប់ថ្ងៃនេះ ក្រុមគ្រួពេទ្យកំពុងជួយសង្រ្គោះ ដោយដឹកអ្នកជំងឺមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ជាបន្តបន្ទាប់ ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា អ្នកជំងឺដែលដឹកមក
ដល់មន្ទីរពេទ្យបង្អែកខេត្តមានចំនួន១១នាក់ ហើយអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនទៅសង្រ្គោះនៅភ្នំពេញចំនួន៤នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here