ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់អណ្តែតលើផ្ទៃទឹក តាមដងទន្លេសាប

0
50

ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹកតាមដង

ទន្លេសាប ត្រង់ផែថ្មី។ សាកសពអណ្តែតទឹកនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ គ្រានតែដឹងថាស្លៀកខោខូវប៊ូយជើងវែង ពាក់អាវយឺតពណ៌ផ្កាឈូក អាយុប្រហែលជាង៤០ឆ្នាំ មានសក់វែង និងសាក់នៅផ្នែកខាងក្រោយនៃស្មា បានអណ្តែតពីផ្នែកខាងលើមកទើរនៅចណុចនេះ ។

ហេតុការណ៍ប្រទះឃើញសាកសពនេះ បានកើតឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផែថ្មី ស្ថិតភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់ចុះធ្វើការនៅក្បែរច្រាំងទន្លេផែថ្មី ស្រាប់តែប្រទះឃើញសពអណ្តែតមក ហើយក៏បាននាំគ្នាទាញមកដាក់ក្បែរច្រាំងតែម្តង។ ក្រោយពេលឃើញហើយនោះបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ពិនិត្យសាកសព ។
ក្នុងករណីនេះ នគរបាលជំនាញ សហការជាមួយមន្ទីរពេទ្យខេត្ត បានពិនិត្យ សាកសពបុរសនេះពុំឃើញមានស្លាកស្នាមនៃអំពើឃាតកម្មនោះទេ ។
សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានជាដំបូងថា សពបុរសនេះគឺស្លាប់ដោយសារលង់ទឹក មិនមែនជាករណីឃាតកម្មទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here