បែកធ្លាយមេឈ្មួញពីរនាក់ដែលឈ្មោះភ័ក្រ្គនឹងឈ្មោះយូ បានអះអាងថាខ្លួនបានបង់លុយជូនសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់អស់ហើយគ្មានអ្នកណាហ៊ានបង្ក្រាបនឹងចាប់ពួកគេទៀតទេរហូតមានសមត្ថកិច្ចខ្លះមើលផ្លូវអោយថែមទៀត

0
82

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០សកម្មភាពបទល្មើសព្រៃឈើយ៉ាងអាណាធិបតេយ្យដឹកចេញជារៀងរាល់យប់ពីទឹកដីខេត្តព្រះវិហារមកលើទឹកដីខេត្តកំពង់ធំតើលោកនាយសង្កាត់និងលោកនាយផ្នែករដ្ឋបាលព្រៃឈើរវាង លោកស៊ុមស៊ីវុត្ថាមានបានដឹងទេព័ត៌មាននេះដែរឬទេគឺដឹកចេញពីស្រុកសង្គមថ្មីកាត់មកលើទួលចាក់ក្រញ៉ាញ់គ្រប់គ្រងដោយលោកភោគចន្ត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ហើយកាត់ខាងមុខស្នាក់ការបរិស្ថានភូមិបុស្ស រួមទាំងសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅទួលចាក់ក្រញ៉ាញ់រហូតមកដល់ខេត្តកំពង់ធំ ហើយរថយន្តដែលដឹកបទល្មើសបទល្មើសឈើប្រណីតគឺរបស់ឈ្មោះភ័ក្រ្គ នឹងឈ្មោះយូ ចេញជារៀងរាល់យប់មិនរំខានដល់សមត្ថកិច្ចជំនាញឡើយបើតាមការបញ្ជាក់ពីមេឈ្មួញឈើដែលមានឈ្មោះខាងលើនេះគឺមុននឹងចេញរត់ការប្រាប់គ្រប់សមត្ថកិច្ចអស់ហើយទើបរលូន

ប្រជាពលរដ្ឋខេត្តព្រះវិហារនឹងខេត្តកំពង់ធំស្នើអោយលោកនួនសុ ខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារនឹងលោកប៊ុនសុធីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំព្រមទាំងលោកឈឿង គុន នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងមេត្តាដាក់ចិត្តបង្ក្រាបមេឈ្មួញដឹកឈើប្រណិតដែលមានឈ្មោះភ័ក្រ្គ នឹងឈ្មោះយូ កំពុងតែធ្វើសកម្មភាពដឹកចេញពីខេត្តព្រះវិហារមកកាត់មកលើទួលចាក់ក្រញ៉ាញ់ទឹកដីសង្កាត់រដ្ដបាលព្រៃឈើសាលាវិស័យផង។

ប្រជាពលរដ្ឋបានបន្តទៀតថាកន្លងមកបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើបានដឹកចេញពីខេត្តព្រះវិហារយ៉ាងអនាធិបតេយ្យដូចហែរកឋិនគ្រប់រូបភាពនាយផ្នែកនាយសង្កាត់នាយខណ្ឌបានដេកលង់លក់សុខស្រួលគ្មានការរំខានឡើយជាពិសេសសូមឱ្យលោកតុក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមេត្តាមានបញ្ជាឱ្យកូនចៅដែលឈរជើងបោះស្នាក់ការនៅក្នុងភូមិបុស្សមើលឲ្យឃើញរាល់បទល្មើសព្រៃឈើដែលដឹកឆ្លងកាត់ខាងមុខស្នាក់ការរបស់ខ្លួនផង។

LEAVE A REPLY

Please enter your comment!
Please enter your name here