ស្រុកស្ទោងមានករណីឃាតកម្មកើតឡើងដោយជនល្មើសមានសតិមិនប្រក្រតី

0
34

“““““““““““““““““““`
(ខេត្តកំពង់ធំ) នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១២នឹង១០នាទីមានករណីឃាតកម្មបង្ករឡើងដោយជនល្មើសដែលមានឈ្មោះឈួន ឆឺយ ភេទប្រុសអាយុ៦១ ឆ្នាំ (មានសតិមិនប្រក្រតី) ជនល្មើសមានទីលំនៅភូមិជីអាប់ឃុំចំណាក្រោមស្រុកស្ទោងខេត្តកំពង់ធំ

ចំណែកជនរងគ្រោះមានឈ្មោះហុឺម ប៉ូចភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ លោកវរ:សេនីយ៍ឯកយ៉ង សំ អធិការដ្ឋាននគរបាលស្រុកស្ទោងបានបញ្ជាក់ថានៅមុនពេលកើតហេតុជនរងគ្រោះបានទៅអង្គុយ{ត} ខ្សែភ្លើងបញ្ជូលអាគុយពីផ្ទាំងសូឡានៅខាងមុខផ្ទះ នៅពេលនោះស្រាប់តែជនល្មើសបានកាន់ដំបងឈើជ្រុងដើរចូលមកវាយលើជនរងគ្រោះជាច្រើនដំបងដោយគ្មានមូលហេតុអ្វីបន្តិចសោះ

បណ្ដាលអោយជនរងគ្រោះដួលផ្កាប់មុខស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ករណីឃាតកម្មកម្លាំងជំនាញអធិការនឹងកម្លាំងប៉ុស្តិ៍កំពង់តែកសាងសំណុំរឿងចាត់វិធានការនិតិវិធីបញ្ជូនទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here