សម្ភារ សម្រាប់រៀន និងបង្រៀន ព្រមទាំងឧបករណ៍សម្រាប់ក្មេងលេងរបស់ឯកឧត្តម ត្រាំ អុីវតឹក និងលោកជំទាវ ត្រូវបាននាំយកផ្តល់ជូនមត្តេយ្យសិក្សាសហគមន៍ ជ្រោយបបុស្ស

0
60

កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម គឹម គង់ និងឯកឧត្តម កែវ ពៅ អនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ត្រាំ អុីវតឹក និងលោកជំទាវ បាននាំយក សម្ភារ សម្រាប់រៀន និងបង្រៀន ឧបករណ៍សម្រាប់ក្មេងលេង ផ្តល់ជូនមត្តេយ្យសិក្សាសហគមន៍ ជ្រោយបបុស្ស។

ក្នុងនោះមានសម្ភារ សម្រាប់រៀន និងបង្រៀន ឧបករណ៍សម្រាប់ក្មេងលេង រួមជាមួយទឹកបរិសុទ្ធ នុំចំណី និងថវិកាចំនួន ៤០០.០០០ រៀល ផ្តល់ជូនមត្តេយ្យសិក្សាសហគមន៍ ជ្រោយបបុស្ស ស្ថិតនៅក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here