
(ឧត្ដរមានជ័យ)ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល
បានដឹកនាំប្រតិភូរ រួមទាំងអាជ្ញាធរខេត្តចុះត្រួតពិនិត្យដំណើរការសាងសង់រោងចក្រ និងប្រជុំស្តីការសាងសង់រោងចក្រអគ្គីសនីដុតដោយធ្យូងថ្ម ដែលមានកម្លាំង ២៦៥ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ នូវថ្ងៃ អាទិត្យទី២៩ខែវិច្ឆិកាឆ្នាំ២០២០នេះ។
ក្នុងនោះឯកឧត្ដម ស៊ុយ សែម បានមានប្រសាសន៍លើកឡើងថា ធ្យូងថ្ម គឺជា ប្រភព ថាមពល ដ៏ ចំបង សម្រាប់ ផលិតអគ្គិសនី និងកំពុង ទទួល បានការ រីក ចម្រើន ដោយសារ តែបរិមាណដ៏ច្រើននៃធនធាន នេះ តម្លៃ ទាប ជាង ប្រភព ថាមពល មួយ ចំនួន និង មាន សុវត្ថិ ភាពល្អ ប្រសើរ ផង ដែរ ។
ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បន្តថា រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មដែលមាន អនុភាព កម្លាំង២៦៥ មេហ្គាវ៉ាត់ ក្នុងខេត្តឧត្ដរមានជ័យ គ្រោងនឹងដាក់ឲ្យដំណើរការនៅត្រីមាសទី១ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីបំពេញសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ និងធានា សុវត្ថិភាពថាមពលនៅកម្ពុជា ជាពិសេស ចំពោះវិស័យអគ្គិសនីនិងថាមពល ធ្យូងថ្មដែលមានកម្លាំង២៦៥មេហ្គាវ៉ាត់នេះ ក្រសួងរ៉ែនិងថាមពលបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអគ្គិសនីក្នុងការកែច្នៃនិងផ្គត់ផ្គង់ ស្របទៅតាមច្បាប់ត្រឹមត្រូវផងដែរ។
គួរបញ្ជាក់ថា រោងច្រកផលិតថាមពលអគ្គិសនីនេះនឹងប្រើប្រាស់រ៉ែធ្យូងថ្មដែលធ្វើការកែច្នៃ មានកម្តៅប្រហែលជាង ៣០០០ កាល់ឡូរី ដែលធ្វើការផលិតភ្លើងបាន ២៦៥គីឡូវ៉ាត់ អាចបម្រើវិស័យអគ្គិសនីនិងថាមពល ទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយទៅខេត្តសៀមរាបបន្តទៀត៕
