នគរបាលបង្រ្កាបល្បែងមាន់ជល់ និងបៀរ២ករណី នៅស្រុកក្រគរ

0
81

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុក និងប៉ុស្កិ៍នគរបាលរដ្ឋបាល សហការគ្នាចុះបង្រ្កាបបង្រ្កាបល្បែងសុីសងជល់មាន់ភ្នាល់លុយ និងបៀរ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីបង្រ្កាបល្បែងសុីសងខាងលើ ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ប៊ិន សៀម ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ កសិករ ស្ថិតនៅភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ លទ្ធផលៈ កម្លាំងបានអនុវត្តបានរួមមាន សង្វៀនជល់មាន់ចំនួន៣វង់ ធុងជ័រតូចចំនួន៣ និងសម្ភារៈមួយចំនួន ក្រុមជនញៀនល្បែងសុីសងរត់គេច ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ក្នុងវេលាដដែលនោះ កម្លាំងបន្តបង្រ្កាបល្បែងសុីសង(បៀរ)ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ជឹម សុីម ភេទស្រី អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ លទ្ធផលៈ កម្លាំងបានអនុវត្តបានរួមមាន កម្រាលលេងល្បែងបៀរ១ និងបៀរ១ហ៊ូស្មើនឹងចំនួន៥២សន្លឹក ម្ចាស់ផ្ទះ។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន វត្ថុតាងសង្វៀនជល់មាន់ភ្នាល់លុយ និងសម្ភារៈបំផ្លាញចោល ចំណែកល្បែងបៀរ និងម្ចាស់ផ្ទះនាំទៅបន្តនីតីវិធី នៅអធិការដ្ឋាននគរបាលស្រុក ៕ ដោយៈ លោកពុំ

LEAVE A REPLY

Please enter your comment!
Please enter your name here