រថយន្តព្រូស០២ គ្រឿងបុកគ្នា បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសងខាង

0
29

កំពង់ឆ្នាំង:នៅវេលាម៉ោង៥ៈ៣៩នាទី ថ្ងៃទី២៩ ខែ វិច្ឆិកាឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តព្រូស ០២ គ្រឿងបុកគ្នា បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសងខាង តែសំណាងល្អហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមនុស្សរងរបួសឡើយ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងចំណុចកើតហេតុ ចំណុចផ្លូវបំបែក រង្វង់មូលកង្រី ជាប់នឹងសាលាគំរូក្រុង ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តព្រុសពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5975 ធ្វើដំណើរពីលិចទៅកើត ចំណែករថយន្តព្រូស១គ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-20-ៀ29 ធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ។

បន្ទាប់ពីកើតហេតុ ភ្លាមៗសមត្ថកិច្ចសណ្តាប់ធ្នាប់ចរាចរណ៍ចុះមកដល់ចំណុចកើតហេតុ តែមិនទាន់អាចបញ្ជាក់បានថាភាគីខាងណាជាអ្នកបង្ករនៅឡើយទេ។ ភាគីរថយន្តទាំងសងខាង ព្យាយាមក្នុងការចរចា សម្រួលគ្នានៅនឹងកន្លែងកើតហេតុ ក៏ប៉ុន្តែមិនត្រូវតម្លៃគ្នា ទើបប្រគល់ឲ្យសមត្ថកិច្ចចរាចរណ៍ក្រុង សម្រេចយករថយន្តទាំង២គ្រឿង ទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមនីតិវិធីបន្ត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here