បែកធ្លាយរឿងអាស្រូវរបស់លោកនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ម្នាក់នឹងលោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងម្នាក់ពាក់ព័ន្ធនឹងបើកភ្លើងខៀវហើយឃុបឃិតគ្នាជាប្រព័ន្ធចូលរួមបំផ្លាញព្រៃឡង់យ៉ាងសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន?….

0
50

•••••••••••••••••••••••••••••••••••••••••••

{ខេត្តកំពង់ធំ} នៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2020 វេលាម៉ោង07 ព្រឹកកម្លាំងបរិស្ថានដែលឈរជើងនៅទីនោះបានឆ្មក់ចូលទៅបង្ក្រាប់រថយន្តសាំយ៉ុងចំនួន 4 គ្រឿងដែលចូលទៅដឹកឈើប្រណិតនៅចំណុចឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក៏ប៉ុន្តែនៅពេលដែលកម្លាំងទៅដល់ភូមិពូរោងបានប្រទះឃើញលោកឃិន វណ្ណៈ នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ក៏នាំគ្នាដកខ្លួនថយមកវិញចាំពួនស្ទាក់ចាប់នៅចំណុចចម្ការកៅស៊ូរទំរីងលុះដល់ព្រឹកឡើងវេលាម៉ោង07រថយន្តសាំយ៉ុងចំនួន 4 គ្រឿងបានបើកបន្តកន្ទុយគ្នាដូចហែរកឋិនក៏ប៉ុន្តែការបង្ក្រាបចាប់បានតែ 2 គ្រឿងទេ រីឯ 2 គ្រឿងទៀតបានបើករត់សម្រុកទៅខាងមុខបាត់ស្រមោលដោយសារតែកំលាំងបរិស្ថានមានគ្នាតែ 5 នាក់ប៉ុណ្ណោះ

ប្រភពព័ត៌មានបានបន្តទៀតថារថយន្តសាំយ៉ុងចំនួន 4 គ្រឿងនេះបានធ្វើសកម្មភាពយ៉ាងសកម្មដឹករាប់ខែរាប់ឆ្នាំមកហើយដោយមានការឃុបឃិតគ្នាជាមួយលោកសុិន សៀងឡាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងនិងលោកឃិន វណ្ណៈនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់បើតាមប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថាលោកឃិន វណ្ណៈ កំពុងតែលេងល្បែងឆ្ពិនភ្នែកខ្ចីដៃស្ថាប័នផ្សេងៗឲ្យយកលុយឱ្យយ៉ាងស្រួល

រីឯលោកស៊ិន សៀងឡាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងវិញគឺជាអ្នកដើរសេដ្ឋកិច្ចយ៉ាងពិសេសរបស់សង្កាត់រដ្ឋបាលព្រៃឈើទំរីងដុះស្លែចាក់គ្រឹះរាប់ឆ្នាំមកហើយតាំងពីព្រៃឈើនៅរហូតព្រៃឈើចង់អស់ទៅវិញ សកម្មភាពដែលមានរាប់ឆ្នាំមកហើយតើលោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំមានដឹងពីទង្វើកូនចៅរបស់ក្រោមឱវ៉ាតដែរឬទេ

ហើយលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានជ្រាបដែរឬទេពាក់ព័ន្ធនិងជំនាញចាប់ដៃគ្នាជាមួយឈ្មួញដើម្បីបំផ្លាញព្រៃឡង់សព្វថ្ងៃនេះប្រភពព័ត៌មានបានបន្តទៀតថាសមត្ថកិច្ចដែលឈរជើងនៅមូលដ្ឋាននោះគឺទទួលបានកញ្ចប់លុយពុករលួយទាំងអស់ទើបបទល្មើសដំណើរការដោយរលូនជាចុងក្រោយប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលក៏ដូចសមត្ថកិច្ចដែលមិនពាក់ព័ន្ធសូមសំណូមពរទៅឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាចាត់វិធានការមកលើមន្ត្រីដែលអ:សកម្មរស់នៅជាមួយមេឈ្មួញរួមគ្នាបំផ្លាញព្រៃឡង់នោះផងទាន

ចំណែករថយន្តនឹងឈើត្រូវបានសមត្ថកិច្ចជំនាញបរិស្ថានអូសយកមករក្សាទុកនៅស្នាក់ការព្រះអាទត្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here